កំពង់ធំ=នៅសាលប្រជុំមន្ទីរពាណិកម្មខេត្តកំពង់ធំបានរៀបចំសិក្ខាសាលាស្ដីពីការណែនាំសកម្មភាពថ្មីដល់មន្ទីពាណិកម្មនិងមណ្ឌលសភាពាណិកម្មខេត្ត ក្រោមអធិតិយភាព ឯកឧត្តម ម៉ៅថូរ៉ា រដ្នលេខាធិការក្រសួងពាណិកម្ម លោកឧកញ្ញា ហេងសំណាង ប្រធានមណ្ឌលសភាពាណិកម្មខេត្តកំពង់ធំ ព្រះវិហារ លោកតាន់សុខខ ប្រធានមន្ទីរពាណិកម្ម ខេត្តកំពង់ធំព្រមទាំងមន្ដ្រីមកពីក្រសួងពាណិកម្ម បុគ្គលិករបស់មន្ទីពាណិកម្ម ,និងប្រធានក្រុមហ៊ុននានាជាច្រើននាក់ទៀត។
លោក តាន់ សុខ ខ ប្រធានមន្ទីពាណិជ្ជកម្មខេត្ត បានអានរបាយណ៍ការសង្ខេបស្ដីពីការងារផ្សេងៗដែលមន្ទីរបានអនុវត្តន៍កន្លងដែលជួបនិងឧបសគ្គ ខ្លះតែការងារប្រកបដោយជ័យជំនះនិងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមូទណះភាព។
បន្ទាប់ពីប្រធានមន្ទីរពាណិកម្មខេត្តបានរបាយណ៍ចប់ ឯកឧត្តម ម៉ៅថូរ៉ាបានមានប្រសាសន៍សំណេះសំណាល់ជាមួយនិងមន្ដ្រីនានាព្រមទាំង បានណែនាំពីរ ផែនការសកម្មភាពថ្មីដល់ មន្ទីរពាណិកម្មនិងមណ្ឌលសភាពាណិកម្ម ដែលកំពុងតែអនុវត្តន៍នូវ រាល់ការងារ ទាំងឡាយ
នៅពេល បច្ចុប្បន្ន និងទៅថ្ងៃខាងមុខ ក្នុងឆ្នាំ២០១៤ ទៅ២០១៦ ក្នុងនោះដែរឯកឧត្តមបានលើកយកនូវ ផលិតផលអង្ករ និង ដំឡូង ដែលប្រទេសចិន កំពុងតែទទួលទិញ រាប់លានតោនក្នុង១ឆ្នាំ ,ការឈានចូល សហគមន៍អាសាន្ដ ក្នុងឆ្នាំ២០១៦, ការបើកទីផ្សារសេរីក្នុងប្រទេសអាសាន្ដ ,ការអនុវត្តន៍ការងារថ្មីក្នុងពាណិកម្ម អាសាន្ដទាំង១០ប្រទេស, ការបញ្ចុះពន្ធគយ
អោយនូវអាត្រា០% ការរឹតបណ្តឹងការងារច្បាស់លាស់ ផលិតផលទំនិញ ត្រូវមានគុណភាព តាមស្តងដាអន្ដរជាតិ ក្នុងនោះដែរឯកឧត្តមក៏បានដាស់តឿនក្រើនរំលឹកដល់មន្ដ្រីរបស់យើងពីរបញ្ហាចំណេះដឹង គួបផ្សំនិង សមត្ថភាពពិត ដែលអាច យកទៅប្រើប្រាស់ក្នុងកិច្ចការងារក្នុងប្រទេសអាសាន្ដបាន ៕ប៊ុនរិទ្ធី




































