​ប៉ះទង្គិច​គ្នា​រវាង​ក្រុមប៉ូលិស​និង​ហុងកុង​របួស​២០​នាក់​

0

​អាជ្ញាធរ​ក្នុង​តំបន់ បាន​រាយការណ៍ នៅ​ថ្ងៃអាទិត្យ ទី​២០ ខែតុលា ឆ្នាំ​២០១៤​នេះ​ថា ក្រុមប៉ូលិស និង ក្រុមបាតុករ នៅក្នុង​ទីក្រុង​ហុងកុង​បាន ប៉ះទង្គិច​គ្នា បណ្តាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន ២០​នាក់ ដែល​ការតវ៉ា​នេះ ធ្វើឡើង​អស់​រយៈពេល ៣​សប្តាហ៍ ដើម្បី​ឲ្យ​រដ្ឋាភិបាល ប៉េកាំង​ផ្តល់​លទ្ធិប្រជាធិបតេយ្យ ដល់ទី​ក្រុង​ហុងកុង ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​អភិបាលក្រុង​។​
​សារព័ត៌មាន​AFP បាន​ផ្សាយ​ថា ក្រុម​ប៉ូលីស រាប់សិប​នាក់ ប្រដាប់​ដោយ​ខែល និង ពួក​ការពារ ដើរ​រុលទៅមុខ​បុក​ជាមួយនឹង​ក្រុមបាតុករ ដែល​ឈរ​ផ្តុំគ្នា​នៅ​ភាគ​ខាងជើង​ក្នុង​សង្កាត់ Mongkok បណ្តាល​ឲ្យ​ប៉ះទង្គិច​គ្នា​យ៉ាងធ្ងន់ធ្ងរ​។​
​គួរបញ្ជាក់​ផងដែរ​ថា ប៉ូលីស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃអាទិត្យ ទី​១៩ ខែតុលា ឆ្នាំ​២០១៤​នេះ​ថា ពួកយើង​គឺ​ប្រើ​កម្លាំង​តិចតួច​ទេ ប៉ុន្តែ​ក្រុមបាតុករ​ឯណោះ​ទេ ដែល​ព្យាយាម​វាយ​សម្រុកចូល ក្នុង​តំបន់ហាមឃាត់​។ ទោះជា​យ៉ាងណាក្តី ក្រុមបាតុករ​បាន​ប្រាប់​ដល់​អ្នកកាសែត AFP ថា ពួកគេ​មិនបាន​បង្ករឿង​ជាមួយ​ប៉ូលិស​នោះទេ ៕