ស៊ីន​ជាំ​ង​រង​ការវាយប្រហារ​ជាថ្មី​ស្លាប់​២២​នាក់​

0

ការវាយប្រហារ​ជាថ្មី​ដោយ​កាំបិទ​កើតឡើង​នៅក្នុង​ផ្សា​មួយ​នៅ​ខេត្ត​ស៊ីន​ជាំ​ង​ប្រទេស​ចិន បណ្តាល​ឲ្យ​មាន​មនុស្ស​២២​នាក់​បាត់​បង់ជីវិត​នៅ​រាប់សិប​នាក់​ផ្សេងទៀត​រងរបួស​។​
​ក្រុម​ជនបង្ករ​ហេតុ​មាន​គ្មាន​៤​នាក់​ប្រដាប់​ដោយ​កាំបិត និង​រំ​សែ​វ​ផ្ទុះ បា​នស​ម្រុ​ច​ចូល​វាយប្រហារ​ក្រុមអាជីវករ​និង​ក្រុម​សន្តិសុខ មុនពេល​ប៉ូ​លិ​ខ​បាញ់សម្លាប់​ពួកគេ​។ ក្រុម​វាយប្រហារ​ទាំងនោះ​ជា​ជនជាតិ​អ៊ុយ​ហ្គ័​រ ចំណែក​ជនរ​ង្គ្រោះ​ជា​ជនជាតិ​ហាន ដែល​រក្ស៊ី​នៅ​ស៊ីន​ជាំ​ង​។​
​មន្ត្រី​ក្នុង​តំបន់​មួយរូប​ឈ្មោះ​Hashim Eli បាន​ឲ្យ​ដឹងថា​ក្រុម​ជនបង្ក​ហេតុ​ជា​បុរស​ជិះ​ម៉ូតូ​២​គ្រឿង ចូលទៅ​វាយប្រហារ​នៅក្នុង​ផ្សា​រនា​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃទី​១២​ខែតុលា​មក​ម្លេះ​។ ប៉ុន្តែ​រហូតដល់​ថ្ងៃទី​១៩​ខែតុលា ព័ត៌មាន​ស្តីពី​ការវាយប្រហារ​នោះ​ទើប​ផ្សាយ​ជា​សាធារណៈ​ដោយ​

មូលហេតុ​នយោបាយ​និង​សន្តិសុខ​។ មួយវិញទៀត​មន្ត្រី​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង​បាន​បង្ករ​ផល​លំបាក​ដល់​អ្នកសារព័ត៌មាន​ទាំង​ក្នុង​នឹង​ក្រៅប្រទេស​ដែល​ប្រចាំការ​នៅ​តំបន់​ស៊ីន​ជាំ​ង ជាទី​កន្លែង​កើត​អំពើរ​ហឹ​ង្សា​អត់​ឈប​ឈរ​។
​ការវាយប្រហារ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដោយសារតែ មន្ត្រី​រដ្ឋាភិបាល​ប្រកាស់ថា ក្រុម​ជនជាតិភាគតិច​អ៊ុយ​ហ្គ័​រ ជា​ក្រុម​ភេរវកម្ម ។ ចំណែក​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​នៅ​ទី​នោះបាន​

បញ្ចា​ក់ថា ក្រុម​ជនជាតិភាគតិច​អ៊ុយ​ហ្គ័​រ​មិន​ទទួលបាន​យុត្តិធម៌​នោះឡើយ​។ ការ​ដែន​ជនជាតិ​ហាន​មក​រស់នៅ​ទីនេះ​ច្រើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​គឺ​ចង​បំ​បាត​ក្រុម​ជនជាតិដើម​អ៊ុយ​ហ្គ័​រ ។​
​កាលពី​ខែឧសភា​កន្លងមក ក៏មាន​មនុស្ស​៤៣​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​ទៅលើ​ក្រុម​អ្នកលក់​ប​ម្លែ​នៅក្នុង​ក្នុង​ផ្សា​កណ្តាល់វាល ដោយមាន​ភាគច្រើន​ជា​ជនជាតិ​ហាន​។ កាលពី​ខែកក្កដា នៅ​តំបន់ Yarkand ក៏មាន​ការប៉ះទង្គិច​គ្នា​ដោយ​ហឹ​ង្សា សម្លាប់​មនុស្ស​ជិត​១០០​នាក់​ភាគច្រើន​ជា​ពលរដ្ឋ​ស្លូតត្រង់​។ កាលពី​សប្តាហ៍​មុន តុលាការ​បានសម្រេច​កា​ត់​ទោស​ប្រហារ​ជិវិត​មនុស្ស​១២​នាក់​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​ក្នុង​អំពើ​ហឹ​ង្សា​៕