នៅថ្ងៃទី២០ខែតុលារដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុនលោកស្រីYuko Obuchi បានដាក់លិខិតសុំលាលេងចេញពីតំណែងទៅកាន់នាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូអាបេ។ ការសុំលាលេងចេញពីតំណែងនោះដោយសាតែលោកស្រីទទួលរងការចោទប្រកាន់ប្រប្រាស់មូលនិធិនយោបាយខុសគោលដៅ។
ប្រភ័ពព័ត៌មានដែលជិតស្និតជាមួយនាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូអាបេ បានឲ្យដឹងថា រដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិក្ច ពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនលោកស្រី Yuko Obuchi អាយុ៤០ឆ្នាំបានដាក់លិខិតសុំលាលេងចេញពីតំណែងក្រោយកិច្ចប្រជុំមួយនៅក្នុងការិយាល័យនាយករដ្ឋមន្ត្រីអាបេ។
ចំណុចដែលគេចាប់អារម្មណ៍បំផុតនៅក្នុងការប្រើប្រាស់មូលនិធិខុសគោលដៅនាពេលកន្លងមកនោះគឺ ក្រុមដែលគាំទ្រលោកស្រីបានយកមូលនិធិនយោបាយ ដើម្បីទិញសំបុត្រចូលទស្សនាចម្រៀងសម្រាប់សមាជិករបស់ខ្លួន។
ការសម្រេចលាលេងចេញពីតំណែងរបស់លោកស្រីក្នុងគោលដៅ បញ្ចៀសផលបះពាល់ដល់ការដឹកនាំរបស់រដ្ឋាភិបាលលោកអាបេ និងបញ្ចៀសការថ្កោលទោសពីប្រជាពលរដ្ឋ។
នៅពេលនេះគេមិនទាន់ដឹងថានាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូអាបេ អនុញ្ញាត្តិឲ្យលោកស្រីObuchi លាលេងចេញពីតំណែងដែរឬទេ? ការលាលេងពីតំណែងរបស់មន្ត្រីសេដ្ឋកិច្ចដ៏សំខាន់ គឺអាចធ្វើឲ្យបះពាល់ដើលគោលនយោបាយសេដ្ឋកិច្ចរបស់លោកអាបេ ដែលបានធ្វើឲ្យពលរដ្ឋជប៉ុនគាំទ្រយ៉ាងខ្លាំងនាពេលកន្លងមក៕