(កំពង់ធំ)៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការកំណត់អាទិភាព និងកិច្ចការសម្របសម្រួលការអនុវត្តន៍កម្មវិធីទឹកស្អាតជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ធ្វេីឡេីងនៅសាល់ប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែមេសាឆ្នាំ ២០២៤។
សិក្ខាសាលានេះធ្វើឡើងរយៈពេលពេញមួយថ្ងៃ ក្រោមអធិបតីភាពលោក ទង គឹមតុល នាយករងរដ្ឋបាលសាលាខេត្តអនុប្រធានក្រុមការងារPWGខេត្តកំពង់ធំ និង លោកស្រី ង៉ូវ គឹមសែន អនុប្រធាននាយកដ្ឋានតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្រុិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងជាប្រធានក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គងទឹកនិងអនាម័យជនបទ ដោយមានការចូលរួមពីសំណាក់លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលរងក្រុងស្រុក មន្រ្តីរដ្ឋបាលសាលាស្រុកទទួលបន្ទុកការងារសេវាសង្គម និងអង្គការដៃគូអភិវឌ្ឍន៍ផ្នែក សុខភាពអនាម័យ ដែលមានការិយាល័យក្នុងខេត្តមួយចំនួនទៀត។
បន្ទាប់ពីលោក តាន់ វាសនា ប្រធានស្តីទីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំបានអានសន្ទរកថាស្វាគមន៍គណៈធិបតីនិងអង្គសិក្ខាសាលារួចមក លោក ធន់ សូរិយា មន្ត្រីជំនាញទឹកស្អាត និងអនាម័យនៃអង្គការUNICEF បានលេីកឡេីងនូវការដាក់គោលដៅរបស់រាជរដ្ឋាភិបាលដែរមានគោលដៅថ្នាក់អន្តរជាតិដេីម្បីសម្រេចបាននិងប្រាកដថាប្រជាជនទាំងអស់ក្នុងប្រទេសកម្ពុជាទទួលបានទឹកស្អាតប្រេីគ្រប់ៗគ្នា នូវទូទាំងប្រទេសមានអត្រាគ្របដណ្តប់ផ្នែកទឹកស្អាតគិតត្រឹមឆ្នាំ២០២២ មានប្រមាញតែ ២៩ភាគរយប៉ុណ្ណោះ និងអនាម័យជនបទមានតែ ១៩ភាគរយប៉ុណ្ណោះនាឆ្នាំ ២០២២ តួលេខនេះបង្ហាញថាមានអត្រាទាប។ លោកបានបន្តថារដ្ឋាភិបាលបានព្យាយាមរកមន្យោបាយបន្ថែមដេីម្បីសម្រេចគោលដៅសម្រាប់ឆ្នាំ២០៣០ ដេីម្បីអោយប្រជាជនទទួលបានទឹកស្អាតប្រេីប្រាស់១០០ភាគរយ នៅទូទាំងប្រទេស។
លោកស្រី ង៉ូយ គឹមសែន អនុប្រធាននាយកដ្ឋានតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្រុិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានបញ្ជាក់ថាសិក្ខាសាលាពិគ្រោះយោបល់ថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ជាឱកាសមួយក្នុងការជួបជុំពិគ្រោះយោបល់ផ្តល់អនុសាសន៍ផ្តល់ធាតុចូលនិងផ្តល់ទិន្នន័យមួយចំនួនដែលជាតម្រូវការសម្រាប់ប្រើប្រាស់សំដៅពន្លឿនក្នុងការអនុវត្តកម្មវិធីទឹកស្អាតជនបទដែល មានអត្រាកំណើននៅមានកម្រិតនៅឡើយ ។ ខេត្តកំពង់ធំគឺជាខេត្តស្ថិតក្នុងគោលដៅរបស់អង្គការយូនីសេហ្វបានផ្តល់ចំណេះដឹង ពិធីសារនិងការរៀបចំផែនការយុទ្ធសាស្ត្រក្នុងការចាត់ចំណាត់ថ្នាក់អាទិភាពការផលិតទឹកស្អាតជនបទក្នុងការរៀបចំផែនការប្រចាំឆ្នាំនិងការកំណត់គោលដៅតំបន់អាទិភាពសម្រាប់ដៃគូអភិវឌ្ឍន៍គម្រោងទឹកស្អាត ។ នាងខ្ញុំសង្ឃឹមថាសិក្ខាសាលាលើកនេះយើងនឹងទទួលបានលទ្ធផលល្អប្រសើរហើយអ្វីដែលបំពេញតម្រូវផ្តល់ជូនថ្នាក់ជាតិបន្ទាប់ពីបញ្ចប់វគ្គសិក្ខាសាលានេះផងដែរ។
លោក ទង គឹមតុល នាយករងរដ្ឋបាលសាលាខេត្ត តំណាងឲអនុប្រធានក្រុមការងារPWG បានថ្លែងអំណរគុណដល់លោក លោកស្រីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្រ្តីជំនាញទឹកស្អាតទាំងអស់ និងក្រុមការងារបច្ចេកទេសទាំងអស់ដែរបានខិតខំស្វះស្វែងរកដំណោះស្រាយដេីម្បីអោយប្រជាពលរដ្ឋទាំងអស់មានទឹកស្អាតសម្រាប់ប្រេីប្រាស់ប្រចាំថ្ងៃដែរអាចកាត់បន្ថយការឆ្លងជំងឺផ្សេងៗពីការប្រេីប្រាស់ទឹកមិនស្អាត ហេីយនិងសង្ឃឹមថាប្រធានក្រុមការងារពាក់ព័ន្ធនិងជំរុញក្រុមការងារទាំងអស់និងខិតខំបំពេញការងារនេះឲកាន់តែល្អថែមទៀតនាពេលខាងមុខនេះ។
ជាកិច្ចបញ្ចប់លោកទង គឹមតុល នាយករងរដ្ឋបាលសាលាខេត្ត តំណាងឲអនុប្រធានក្រុមការងារPWG បានបញ្ជាក់ថា ដើម្បីឆ្លើយតបឱ្យ មានប្រសិទ្ធភាពសូម គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមឱ្យ បានខ្លាំងក្លាដើម្បីចូលរួមអនុវត្តន៍ផែនការ សកម្មភាពសម្រាប់ឆ្នាំ២០៣០ នាពេលខាងមុខនេះ ឱ្យទទួលបានជោគជ័យដូចការរំពឹងទុក៕អត្ថបទដោយ យីម ប៊ុនហ័រ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។