ខេត្តព្រសីហនុ ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៣ខែមេសា ឆ្នាំ២០២៤នេះបានដឹកនាំគណ: ប្រតិភូខេត្តព្រះសីហនុចុះសួរសុខទុកនិង នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវ បណ្ឌិតឧបត្តម្ភ កងទ័ពឈរជើងការពារនៅលើកោះពូលូវ៉ៃ លេខ៥ បញ្ជាការដ្ឋាន ការពារកោះ ឆ្នេរ ។ ក្នុងឪកាសនោះក៏ មានការចូលរួមផងដែរពីសំណាក់អ្នកឧកញ៉ា លោកឧកញ៉ា លោក លោក ស្រី សប្បុរសជនជាច្រើនផងដែរ។
អំណោយសម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ដិត ផ្ញើជូនបងប្អូន ក្នុងនោះបញ្ចាការដ្ឋានកោះឆ្នេរ ១០លានរៀល កងការពារកោះពូលូវ៉ៃ ១០លានរៀល នាយនាវី និងពលនាវី ក្នុងម្នាក់ ១០ម៉ឺនរៀល គ្រួសារទ័ព ៤នាក់ ម្នាក់ ១០ម៉ឺនរៀល និងមានត្រីងៀត ១០០គីឡូ ត្រីឆ្អើ ១០០គីឡូ ប្រហុក ៥០គីឡូ ប្រអក ៥០គីឡូ មីកំប៉ុង ១០កេសធំ ត្រីខកំប៉ុង ៥កេសធំ នុំ ៥០កេស ភេសជ្ជ ៥០កេស ស្រាបៀ ៥០កេស ឪសថ ១៦មុខ នុំធុង។ ស្នងការនគរបាលខេត្តឧបត្ថម្ភថវិកា ១២លានរៀលដល់បញ្ជាការកោះពូលូវ៉ៃ និងអ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភផ្លែសាវម៉ៅ ២៥០គីឡូ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះលោកមេបញ្ជាការមេបញ្ជាការរងនិងពលនាវីនិងគ្រួសារកងទ័ពទាំងអស់ដែលឈរជើងនៅលើកោះពូលូវ៉ៃ លេខ៥របស់យើង និងផ្ញើនូវសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅជាមួយនិងកោតសរសើរចំពោះភក្តីភាព ក៏ដូចជាទឹកចិត្ត ឆន្ទ:មោះមុត ស្វាហាប់អង់អាចក្លាហានុយ៉ាងធំធេងក្នុងការឈរជើងនៅទីនេះ ដើម្បីការ ពារទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃនេះ ជាលើកទី៣ហើយ ដែលឯកឧត្តមបានដឹកនាំប្រតិភូមកកាន់កោះពូលូវ៉ៃ ក្នុងនាមអភិបាលខេត្តព្រះសីហនុ។ ចាប់ពីឆ្នាំ២០២២មក ដោយមានការគាំទ្រចំពោះមេ និងពលនាវីរបស់យើង ទាំងអស់ដែលកំពុងឈរជើងនៅលើកោះពូលូវ៉ៃ។ដោយសារឆ្នាំកន្លងមកយើងបានដើរទៅតាមបណ្តាកោះជាច្រើនក៏ប៉ុន្តែឆ្នាំនេះមិនបានច្រើនទេហើយឆ្នាំនេះយើងមកយឺតបន្តិចទោះជាយ៉ាងណាក៏ដោយការមកយឺតវាប្រសើជាងអត់។ តាមពិតយើងចង់មកជួបបងប្អូនមុនចូលឆ្នាំខ្មែរ ដើម្បីផ្តល់ឪកាសឪ្យបងប្អូនដែលឈរជើងនៅទីនេះ រៀប ចំកម្មវិធីជួបជុំសប្បាយ។ ដោយសារឆ្នាំនេះយើងមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការចុះសួរសុខទុក្ខធ្វើឪ្យដំណើរ ទស្សនកិច្ចសួរសុខទុក្ខមានការយឺតយ៉ាវ ម្យ៉ាងទៀតទាក់ទងនឹងការព្យាករណ៍អាកាសធាតុមិនជាក់លាក់។ ហើយថ្ងៃនេះគណប្រតិភូមកឆ្នាំនេះ ច្រើនជាងបណ្តាឆ្នាំមុន និងសូមថ្លែងអំណគុណអ្នកឧកញ៉ា ទៀ វិចិត្រ ដែលបានបន្ថែមអូប៊រក្នុងការដឹកជញ្ជូនគណ:ប្រតិភូប្រកបដោយសុវត្ថិភាព។ជាមួយគ្នានេះឯកឧត្តម អភិបាល ខេត្ត ក៏សូមកោតសរសើរចំពោះមេបញ្ជាការ និងពលនាវីទាំងអស់ ដែលបានធ្វើការអភិវឌ្ឍនៅលើកោះពូលូវ៉ៃ មានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២៣២០២៤ហើយសមិទ្ធិផលដែលបងប្អូនបានខិតខំក៏សាងយ៉ាងធំធេងកន្លងមកនេះ និងបន្សល់ទុកជាមរតកសម្រាប់កោះពូលូវ៉ៃរបស់យើងផងដែរ។ក្នុងរយ:ពេលកន្លងមក សកម្មភាព នាយ នាវី និងពលនាវីរបស់យើងបានខិតខំប្រឹងប្រែងស្ថាបនាជំរំជំរក ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ពិសេស ផ្លូវធ្វើដំណើរនេះ។ ពិតហើយថា សមិទ្ធិផលនេះកើតមានពីការចូលរួមចំណែកពីបងប្អូនសប្បុរសជន ។
ហើយអ្វី ដែល ជាការចាប់អារម្មណ៍ ការក៏សាងសមិទ្ធិផលនៅលើកោះពូលូវ៉ៃ អត់មានគ្រឿងចក្រមកជួយកាយកោះនោះ ទេ គឺការប្រើប្រាស់ដោយកម្លាំងពលកម្មដោយផ្ទាល់ចេញពីនាយ និងពលនាវីរបស់យើងដែលបានឈរជើង នៅទីនេះ រួមគ្នាប្រឹងប្រែងក្នុងការកសាងនូវសមិទ្ធិផលទាំងអស់នេះឡើង ដើម្បីទុកសម្រាប់ការប្រើប្រាស់ និងទុកជាមរតកសម្រាប់កោះរបស់យើង។ពិព្រោះកោះពូលូវ៉ៃរបស់យើងពិតជាមានសារ:សំខាន់សម្រាប់ជាតិ មាតុភូមិរបស់យើង ពិសេសទីតាំងគោលដៅឈរជើងការពារដែនទឹករបស់យើង ហើយការអភិវឌ្ឍនៅ ក្នុង តំបន់នេះពិតជាមានភាពសមស្របនិងគុណតម្លៃសម្រាប់ឪ្យយើងរួមគ្នាប្រឹងប្រែងកសាងនូវសមិទ្ធិផលថ្មីៗបន្ថែមទៀតនៅទីនេះបើទីនេះមានហេដ្ឋារចនាសម្ព័ន្ធល្អជាការរួមចំណែកសម្រាប់ការពារនូវអធិបតីភាពរបស់យើងបានកាន់តែរឹងមាំ បើនៅទីនេះមិនមានអ្វីសោះនោះ ការឈរជើងរបស់បងប្អូនពិតជាមានការលំបាក បើនៅទីនេះផ្តើម មានភាពងាយស្រួល មានលទ្ធភាពពេញលេញ មានឆន្ទ:មុតមាំក្នុងការពារទឹកដី ជាតិ មាតុភូមិរបស់យើង។ ហើយអ្វីដែលគួរកត់សម្គាល់នោះគឺកន្លងមក នៅដើមឆ្នាំនេះ យើងបានធ្វើការចាប់នាវាបរទេសដឹកធ្យូងថ្ម ដែល គេបានដឹកចូលមកកាន់ភូមិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានកម្លាំងរបស់យើងធ្វើការបង្ក្រាបយកមកចាត់ចែងតាមនីតិវិធីច្បាប់បើយើងពិនិត្យទៅលើ់ច្បាប់អន្តរជាតិទៅលើការគ្រប់គ្រងសន្តិសុខរបស់អង្គការសហប្រជាជាតិ។ ប្រសិនបើកម្ពុជាមិនបានធ្វើការគ្រប់គ្រងបានល្អនោះទេ វានឹងនាំគ្រោះថ្នាក់សម្រាប់កម្ពុជា ដោយ សារការ គ្រប់ គ្រង របស់យើងបានល្អ មានការការពារដោយកម្លាំងដែលឈរជើងនៅតាមបណ្តាកោះ បានចាត់វិធានការ បង្ក្រាប ករណីនេះបានទាន់ពេលវេលា មិននាំគ្រោះថ្នាក់ដល់ប្រទេសជាតិ និងមិនធ្វើឪ្យមានការប៉ះពាល់ដល់ មុខមាត់ប្រទេសជាតិរបស់យើងថែមទៀត ផង។ យើងមានកម្លាំងឈរជើងនៅតាមបណ្តាកោះ និងកម្លាំងជំនាញ ធ្វើការស្រាវជ្រាវបង្ក្រាប ទន្ទឹមនោះមានការគាំទ្រពីអ្នកជំនាញពាក់ព័ន្ធធ្វើការបង្ក្រាប ហើយយើងក៏មិនរងគ្រោះ បង្កឡើងដោយក្រុមឧក្រិដ្ឋជននេះទេ៕
នាគសមុទ្រ