សមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងចំនួន៨របាំង ប្រវែង១១០០ ម៉ែត្រ និងបានរុះរើ សម្រាស់កំប៉ោក១.២០០ ម៉ែត្រការ៉េ

0

(ខេត្តកំពង់ធំ)៖ ក្រុមការងារប្រចាំការនៅឃុំពាមបាង ដឹកនាំដោយលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផល និងជាសមាជិកក្រុមការងារ បានដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលបានមួយចំនួនធំ។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុច មាត់ព្រែកអន្លុងតាអោន នឹងកន្លែងអភិរក្សជលផលបឹងទន្លេឆ្មា ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ឱ្យដឹងថា ជាលទ្ឋផលអនុវត្តបាន(០២ករណី )៖ ១-បានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ នៅនិងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៨ របាំង ប្រវែង១.១០០ម៉ែត្រ
ឡុកចំនួន ១៦គ្រឿង លូចំនួន៣២មាត់ បង្គោលឈើចំនួន ២០០០ដើម ព្រលែងត្រីចំនូន១០គីឡូក្រាម។
២-បានរុះរើ សម្រាស់កំប៉ោកនឹង ដកហូតវត្ថុតាងរួមមាន÷
សម្រាស់កំប៉ោកមួយដុំ ទំហំ៣០×៤០ ស្មើនឹង១.២០០ ម៉ែត្រការ៉េ អួនប្រវែង១៥០ម៉ែត្រ ក្រឡា០.០២ហ៊ុន សំរុងប្រវែង៣ម៉ែត្រចំនួន០១វង់។

គួរបញ្ជាក់ផងដែរប្រតិបត្តិការនេះ ភាពចូលរួមមាន÷កម្លាំងស្នងការនគរបាលខេត្តចំនួន០២នាក់ /កម្លាំងសង្កាត់រដ្ឋបាលជលផលចំនួន០២នាក់ /កម្លាំង មន្រ្តីឧទ្យានុរក្សស្នាក់ការដូនស្តើងចំនួន០២នាក់ ប្រើប្រាស់មធ្យោបាយកាណូតចំនួន០៣គ្រឿង និងប្រេងសាំងអស់ចំនួន៦០លីត្រ ផងដែរ៕ អត្ថបទសង្កាត់រដ្ឋបាលជលផលពាមបាង