កិច្ចប្រជុំផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រ ស្តីពីការលេីកកម្ពស់ការគ្រប់គ្រង រដ្ធបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម

0

បន្ទាយមានជ័យ៖ ការបន្តការការពារឲ្យបានដាច់ខាត នូវសន្តិភាព ឯករាជ្យអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយនិងការធានារក្សានានាសន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ការលើកកម្ពស់សិទ្ធិសេរីភាពប្រជាធិបតេយ្យនិងការអភិវឌ្ឍប្រទេសជាតិ នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពីការ លើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែន សន្តិសុខជាតិសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ២០២៤ ២០២៨ សម្រាប់ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ។

 

ឯកឧត្ដម អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថារាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាស្ថិតក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់កំណើនការងារសមធម៌និងប្រសិទ្ធភាព និងចិរភាពដោយផ្ដោតលើវិស័យអាទិភាពចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាដើម្បីបន្តកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់និង២០៥០ ជាប្រទេសមានចំណូលខ្ពស់។

 

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍បញ្ជាក់ថា ផែនការយុទ្ធសាស្ត្រនេះបានកំណត់នៅ យុទ្ធសាស្ត្រសំខាន់ៗចំនួនដោយផ្ដោតលើការបណ្តុំការងារ ឬចង្កោមសកម្មភាពធំៗដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ រួមមានការពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ការពង្រឹងសន្តិភាពស្ថិរភាពនយោបាយសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ការគ្រប់គ្រងពន្ធនាគារការអភិវឌ្ឍស្ថាប័ននិងធនធានមនុស្ស និងក្រមខ័ណ្ឌក្រសួងមហាផ្ទៃ បានលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈនិងក្រមខ័ណ្ឌក្រសួងមហាផ្ទៃ និងការងារបច្ចេកវិទ្យាឌីជីថលយុទ្ធសាស្ត្រនីមួយៗ បានកំណត់នូវសកម្មភាពជាអាទិភាពសំខាន់ៗ ដែលត្រូវរៀបចំនិងអនុវត្តដោយអង្គភាពពាក់ព័ន្ធនានា ចំណុះក្រសួងមហាផ្ទៃដើម្បីធានាដល់ការសម្រេចបាននូវគោលដៅគោលបំណងនិងចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រនេះ។ដោយ៖ឃិន គន្ធា