ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំចុះពិនិត្យការងារជួសជុលផ្លូវលេខ 264C5

0

(កំពង់ធំ)៖លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំបានដឹកនាំក្រុមការងារចុះការជួសជុលកំណាត់ផ្លូវលេខ 264C5 ប្រវែង ២៧ ០០០ ម៉ែត្រ ចាប់ពីចំណុចភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ដល់ ភូមិព្រៃគុយឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ។

លោក ជូ កុល្លា បានប្រាប់អ្នកសារព័ត៌មាននា រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះថាក្រុមការងារបានចុះពិនិត្យលើ ៖១.ធ្វើតេស្ត Sandcone ស្រទាប់Sub Grade ដោយមានការចូលរួមត្រួតពិនិត្យពីលោកប្រធានមន្ទីរផ្ទាល់ ។

២.ចាក់ដី Sub Grade បន្ថែម ចន្លោះPK:3+650 ដល់ PK:3+750 ។

៣.កៀរកិនបង្ហាប់ស្រទាប់ Sub Grade ចន្លោះPK:3+000 ដល់ PK:3+750 និង ចន្លោះPK:4+775 ដល់PK:5+000 ។

៤.ធ្វើការរុះរើសំណង់ចាស់ (ស្ពាន) និងសាងសង់ប្រពន្ធ័លូ កាត់ទទឺងផ្លូវចំនួន ៥ កន្លែង។

ជាមួយគ្នាលោកប្រធានមន្ទីរបាននអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមឱ្យចូលរួមជាមួយនឹងក្រុមការងារដើម្បីរៀបចំផ្លូវឲ្យបានធំទូលាយនិងកុំចាក់ដីខ្ពស់ជាងផ្លូវ។