ខេត្តព្រះវិហារ​ប្រជុំ​ជំរឿន​សហគមន៍​កសិក​ម្ម​នៅ​ទូរ​ទាំង​ខេត្តព្រះវិហារ និង​ចែក​ពូជ​បន្លែ​រួមទាំង​សំភារៈ​កសិកម្ម​ដល់​សហ​គម​ន៍​អភិវឌ្ឍន៍​កសិកម្ម​

0


ខេត្ត​ព្រះវិហារ ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៤ ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​អញ្ជើញ​ជា​គណៈ​អធិបតីភាព​នៅក្នុង​ពិធី​ប្រជុំ​ជំរឿន​សហគមន៍​កសិក​ម្ម​នៅ​ទូរ​ទាំង​ខេត្តព្រះវិហារ និង​ចែក​ពូជ​បន្លែ​រួមទាំង​សំភារៈ​កសិកម្ម​ដល់​សហ​គម​ន៍​អភិវឌ្ឍន៍​កសិកម្ម ។​DSCN9504
​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​មានប្រសាសន៍ថាៈ ក្នុងទិសដៅ​ជម្រុញ​សេដ្ឋកិច្ច​កសិកម្ម​រាជរដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ស្តីពី​សហគមន៍​កសិកម្ម​មាន​គោលបំណង​លើក​កំពស់​ការចូលរួម​ដោយ​ស្ម័គ្រចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ដែលមាន​មុខរបរ​ចម្ប​ង​ក្នុង​ក្របខណ្ឌ​នៃ​ប្រព័ន្ធ​ផលិក​ម្ម​កសិកម្ម ក​សិ​ឧ​ស្សហកម្ម កសិពាណិជ្ជកម្ម ឬ​សេវាកម្ម​ពាក់ព័ន្ធ​ផលិតកម្ម​កសិកម្ម ក្នុងការ​បង្កើត និង​ការអភិវឌ្ឍន៍​សហគម​ន៍​កសិកម្ម​សំដៅ​លើក​កំពស់​សេដ្ឋកិច្ចសង្គម និង​វប្ប​ធ​ម៍​របស់​សមាជិក ព្រមទាំង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ជាតិ ។DSCN9486

លោក​បាន​បន្តទៀតថាៈ លទ្ធផល​កិច្ចប្រជុំ​ជំរឿន​ថ្ងៃនេះ​រកបាន​នូវ​បញ្ហា​ប្រឈម និង​តំរូវការ​របស់​សហគម​ន៍​កសិកម្ម​នីមួយៗ ដើម្បី​ឲ្យ​នាយកដ្ឋាន និង​ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍​មាន​មូលដ្ឋាន​ក្នុងការ​បង្កើត​ផែនការ​សកម្មភាព​ឲ្យ​ស្របតាម​តំរូវការ និង​ស្ថានភាព​ជាក់ស្តែង​នៃ​សហគមន៍​នីមួយៗ ។ ហើយ​នៅក្នុង​ខេត្តព្រះវិហារ​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​មាន​ចំនួន ៤០ នៅ​ទូរ​ទាំង ៨ ក្រុង ស្រុក ។​DSCN9493
​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ​មានប្រសាសន៍​ណេះសំណាល​នឹង​ធ្វើការ​ផ្តាំផ្ញើ​ទៅដល់​សហគមន៍​ទាំងអស់​ឲ្យ​ខិតខំ​បន្ត និង​ពង្រឹង​ការងារ​សហគមន៍​រប​ស់​ខ្លួន​ឲ្យ​ទទួលបាន​ជោគជ័យ ។ សហគមន៍​នីមួយៗ​ត្រូវ​ក្តាប់​ឲ្យ​បាន​នូវ​បញ្ហា​ប្រឈម និង​តំរូវការ​របស់​សហគម​ន៍​កសិកម្ម ដើម្បី​ឲ្យ​នាយកដ្ឋាន​នឹង​ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍​មាន​មូលដ្ឋាន​ក្នុងការ​បង្កើត​ផែនការ​សកម្មភាព​ឲ្យ​ស្របតាម​តំរូវការ និង​ស្ថានភាព​ជាក់ស្តែង​នៃ​សហគមន៍​របស់ខ្លួន ។DSCN9494

ឯកឧត្តម​បាន​បន្ត​ឲ្យ​ដឹងថាៈ ដោយឡែក​ក្នុង​ឆ្នាំ​២០១៤​នេះ​មាន​សហគមន៍​ចំនួន​៨ បាន​សាកល្បង​អនុវត្ត​កសិកម្ម​ចុះកិច្ចសន្យា ដោយ​ផលិតផល​ស្រូវ​សរីរាង្គ​ផ្គត់​ផ្គង​លក់​ជូន​ក្រុមហ៊ុន អម​រូ​ន​រ៉ា​យ ។ នៅក្នុង​កម្មវិធី​នេះ​ឯកឧត្តម​ក៍បាន​ចែក​ពូជ​បន្លែ និង​សំភារៈ​កសិកម្ម​ជូន​សហ​គម​ន៍​អភិវឌ្ឍន៍​កសិកម្ម​ទាំង​៤០​ផងដែរ ៕DSCN9506