កំពង់ធំ=នៅសាលប្រជុំសាលាដំបូងខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំស្ដីពីរការអនុវត្តន៍ច្បាប់អោយបានត្រឹមត្រូវ សុក្រឹតយុត្តិធម៍ ដើម្បីអោយនគរបាលយុត្តិធម៍ អនុវត្តន៍កុំអោយខុសទៅនិង ច្បាប់របស់សាលាដំបូង ក៏ដូចជាច្បាប់របស់រាជ រដ្ឋាភិបាលដែលបានដាក់អោយមន្ដ្រីរបស់យើងគោរពនិងប្រតិបត្តិ កិច្ចប្រជុំនេះមានការចូលរួមពីរ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក គុច គឹមឡុង ព្រះរាជអាជ្ញារង លោកសាយ ណូរ៉ាព្រះរាជអាជ្ញារង លោក មាសវឌ្ឍនា ព្រះរាជអាជ្ញារង ចៅក្រម ក្រលាបញ្ចី ព្រមទាំងមន្ដ្រីនគរបាលយុត្តិធម៍ មន្ដ្រីជលផល មន្ដ្រីរដ្នបាលព្រៃឈើ និងកងរាជអាវុធហត្ថ សរុបចំនួន ៧០នាក់ កាលពីរព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ្ញ២០១៤។
ក្នុងកិច្ចប្រជុំនេះលោក អ៊ិតសុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានមានប្រសាសន៍ លើក ឡើងពីរកំនើន នៃសំនុំរឿងក្នុងរយះពេល៦ខែនេះឡើងដល់ ៦៩៤រឿងគឺកើនឡើងចំនួន៣២៧រឿង ក្នុងនោះរាប់ចូល បទល្មើសព្រៃឈើ បទល្មើសនេសាទ ចោរលួច ចោរប្លន់ អំពើ ឃាតកម្ម រួមជាមួយ សកម្មភាពអសន្ដិសុខសង្គមផ្សេងៗផងដែរ ទទឹមនិងនោះលោកក៏បានបញ្ចាក់ពីរ
ការផ្ដល់ពត៍មាន ផ្សេងៗអោយបានទាន់ពេលវេលា ឬមុនសកម្មភាពដែលកើត ឡើង និងកំពុងកើតឡើង ដើម្បី ជៀសវាងការជាប់អន្ទាក់ជនល្មើសនៅពេលដែលមានពាក្យបណ្ដឹង ។ក្នុងនោះដែរលោកក៏បានណែនាំពីរការគោរពច្បាប់របស់រាជរដ្ឋាភិបាល អោយ បានត្រឹមត្រូវ សុក្រិត យុត្តិធម៍ គឺសង្កត់ធ្ងន់លើនគរបាលយុត្តិធម៍ និងសមត្ថិកិច្ចចំរុះទាំងអស់ ក្នុងនោះដែរលោកក៏សំណូមអោយផ្ដល់សំនុំរឿង អោយបានលឿន ដើម្បីចេញដេការ កោះហៅជនល្មើស មកសាកសួរ ទៅនិងពាក្យបណ្ដឹង ផ្សេងៗ។
លោក សាយណូរ៉ាព្រះរាជអាជ្ញារងក៏បានលើកឡើងច្បាប់ សំរាប់ដាក់ទោសទន់ចំពោះបទល្មើសព្រហ្មទាន ,ឃាតកម្ម ,បទល្មើសនេសាទ ,ព្រៃឈើ ព្រមទាំងបទល្មើសផ្សេងៗដើម្បីអោយ កងកំលាំងសមត្ថិកិច្ចទាំងអស់ដែលបានចូលរួមបានដឹង ព្រមទាំងមានការ សួរនិងឆ្លើយ ជជែក វែកញេក ពាក់ព័ន្ធនិងច្បាប់ផ្សេងៗដែលត្រូវយកទៅអនុវត្តន៍ជាងវាង វៃបក វិញរបស់ជនល្មើសនៅពេលមានពាក្យបណ្ដឹង។
លោក គុច គឹមឡុងព្រះរាជអាជ្ញារង បានលើកឡើងពីរបញ្ហាលំបាក់ និងភាពងាយ ស្រួលក្នុងការអនុវត្តន៍ច្បាប់នៅតាមភូមិ ឃុំ ស្រុក ជាមួយនិងបទល្មើស ជនល្មើស និងសកម្មភាព អសន្ដិសុខ ដែលពុំមានលទ្ធភាពអាចដោះស្រាយបានត្រូវបញ្ចូនមកតុលា ជាបន្ទាន់ដើម្បីដោះស្រាយបន្ត ក្នុងនោះដែរមន្ដ្រី យើងក៏បានលើកឡើងនូវបញ្ហាចាក់ស្រេះដែលដោះស្រាយមិនចេញ ម្ដងម្នាក់ៗដើម្បើសួរនិងឆ្លើយ ជុំវិញបញ្ហាច្បាប់៕ប៊ុនរិទ្ធី



































