ប្រុស​អាយុ​១៩​ឆ្នាំ​ត្រូវ​រូ​វ​រួ​ភេទ​ជាមួយ​ក្មេងស្រី​១៤​ឆ្នាំ​ក្នុង​ផ្ទះសំណាក់​ត្រូវ​ប៉េអឹម​ឃាត់ខ្លួន​ខាង​ប្រុស​

0

បន្ទាយ​មាន​ជ័​យះ​យុវជន​ម្នាក់​អាយុ​១៩​ឆ្នាំ​ត្រូវ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ធ្វើការ​ឃាត់ខ្លួន​ប​ញ្​ូ​ន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាប់ពី​បាន​ត្រូវ​រូ​វ​គ្នា​រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​នៅ​នឹង​ផ្ទះសំណាក់​ជាយក្រុង​ក្នុង​ក្រុង​សិរីសោភ័ណ​កាលពី​ថ្ងៃទី​១៩​តុលា​២០១៤​ចំនួន​២​លើក​។​លោក ស្រូ​យ ប៉ែន

ប្រធាន​មន្ទីរ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម​ទ័​ណ្ឌ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បានអោយដឹងថា​ក្រោយពី​ទទួលបាន​ព័​ត៍​មាន​ពី​ម្តាយ​ក្មេងស្រី​អាយុ​១៤​ដែល​បាន​ប្តឹង​ចោទប្រកាន់​យុវជន​ឈ្មោះ អ៊ុយ អេ​ម អាយុ​១៩​ឆ្នាំមាន​ទីលំនៅ​ភូមិ​១​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​បាន​ចាប់រំលោភ​លើ​ក្មួយ​ស្រី​ឈ្មោះ ព ជ អាយុ​១៤​ឆ្នាំមាន​ទីលំនៅ​ក្បែ​គ្នា​។​photo 1

លោក​ក៍​បានធ្វើការ​ស្រា​ជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​យុវជន​សង្ស័យ​ខាងលើ​នា​រសៀល​ថ្ងៃទី​២០​តុលា​២០១៤​។តាម​ការរៀប​រាប់រប​ស់​ក្មេងស្រី​បានអោយដឹងថា​ខ្លួន​បាន​ទំនាក់ទំនង​ជាមួយ​ឈ្មោះ អ៊ុយ អេ​ម តាម​ទូរស័ព្ទ​រហូត​ណាត់ជួប​ដើរលេង​ជាមួយគ្នា​ដល់​យប់​ថ្ងៃទី​១៨​ដោយ​ពុំ​ហ៊ាន​ចូល​ផ្ទះ​ក៍​ទៅសុំ​ព្រះសង្ឃ​ដេក​នៅ​វត្ត​តែ​លោក​ពុំ​អោ​យក៍ទៅ​ដេក​ក្នុង​ខ្ទម​តាមផ្លូវ​តែ​ដោយ​មិនអាច​ដេក​បានក៍​នាំគ្នា​ទៅ​ដេក​នៅផ្ទះ​សំណាក់​មួយ​ឈ្មោះថា​ជាយដែន​។​ការ​ដេក​នោះ​ពុំ​បានធ្វើ​អ្វី​នោះទេ​គឺ​គ្រាន់តែ​អោបថើប​គ្នា​រហូត​ថ្ងៃទី​១៩​ក៍បាន​ដើរលេង​ជាមួយគ្នា​ហើយ​នាំគ្នា​ទៅ​ដេ្ផ​្ទះ​សំណាក់​ដដែល​បាន​រួមភេទ​ជាមួយគ្នា​២​ដង​។​ចំណែក​យុវជន អ៊ុយ អេ​ម បាន​សារភាពថា​ខ្លួនគេ​ពិតជា​បាន​នាំ​ក្មេង​ខាងលើ​ទៅ​ដេក​មែន​តែ​សុទ្ធតែ​មានការ​ព្រមព្រៀង​គ្នា​។​

ទោះបីជា​មានការ​បកស្រាយ​យ៉ាងណា​ក៍ដោយ​ប៉េអឹម​បាន​សន្និដ្ឋានថា​ជនសង្ស័យ​បាន​ឆ្លៀត​ឧកាស​រំលោភ​សេព​ស​ន្ថ​វះ​លើ​ក្មេងស្រី​។​ហើយ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃទី​២២​តុលា​២០១៤​នោះ​៕

សូម​បញ្ជក់​ថា​ជា​ញឹកញាប់​ការរំលោភ​សេព​ស​ន្ថ​វះ​លើ​អនីតិជន​តែង​កើត​ទ្បើង​តាម​ផ្ទះសំណាក់​ដែល​បង្កើត​ទ្បើង​តាម​ទីកន្លែង​ស្ងាត់​ឆ្ងាយ​ពី​ទីប្រជុំជន​ដោយមាន​ការបិទបាំង​សំរាប់​អោយ​អ្នក​ដែលមាន​ដៃគូ​ទៅ​ដេក​ជាពិសេស​ផ្ទះសំណាក់​ទាំងនោះ​តែង​អនុ​ញា​ត្ត​អោយ​សឹ​ស្ស​សាលា​ឬ​ក្មេង​មិនទាន់​គ្រប់​អាយុ​photo 2

ពុំមាន​អាណាព្យាបាល​ទៅជា​មួយ​ចូលដេក​។​ទោះបី​ជាមាន​បទល្មើស​រំលោភ​សេ​ពស​ន្ថ​វះ​បាន​៩​កើត​ទ្បើង​ជា​ញឹកញាប់​យ៉ាងណា​ក៍ដោយ​ក៍​ផ្ទះសំណាក់​ទាំងនោះ​នៅតែ​បន្ត​បើកទ្វារ​អោយ​ភ្ញៀវ​ចូលដេក​មិនត្រូវ​បាន​បិទ​ឬ​ក៍ជាប់​ពាក់ព័ន្ធ​និង​ច្បាប់​ឬ​ក៍​ត្រូវ​អាជ្ញាធរ​ចុះ​ធ្បើ​រដ្ឋបាល​ដែរ​៕