អង្គការ​កសាង​ក្តីសង្ឃឹម​កម្ពុជា សម្រេច​ជ្រើ​រើ​យក​សាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ​មុនគេ គឺ​ដោយសារតែ​មើលឃើញថា សាកលវិទ្យាល័យ​នេះ​គុណភាព

0

សៀមរាប​ កុមារ​ដែលមាន​ជីវភាព​ក្រីក្រ​ឲ្យ​មានលទ្ធភាព​ចូលរៀន​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ​ខេត្តសៀមរាប​ក្នុងការ​ជំរុញ​ឲ្យ​និស្សិត​អាហារ​រូបករណ៍​របស់ខ្លួន​មក​ទទួល​ការបណ្តុះបណ្តាល​នៅ​សាកលវិទ្យាល័យ​នេះ​។​​លោក Kenneth Okoh​នាយក​

គ្រប់គ្រង​ទូទៅ​អង្គ​ការកសាង​ក្តីសង្ឃឹម​កម្ពុជា​បាន​មាន​ប្រសា​ស ន៍​ថា អង្គការ​របស់លោក​បាន​ធ្វើ​សកម្មភាព​ផ្តោត​សំខាន់​ទៅលើ​វិស័យ​អប់រំ​ដូចជា​ការជួយ​ដល់​កុមា​កំព្រា កុមារ​ដែលមាន​គ្រួរ​សា​ជីវភាព​ក្រីក្រ​ឲ្យ​មានលទ្ធភាព​ចូលរៀន​ដូច​អ្នកដ៍ទៃ​ចាប់ពី​ថ្នាក់​មតេយ្យ​ដល់​ថ្នាក់​សាកល​។DSC_0703

ហើយ​កន្លងមក​អង្គការ​របស់លោក​បាន​ចុះ​កិច្ចព្រមព្រៀង​ជាច្រើន​ជាមួយ​សាកលវិទ្យាល័យ​នានា​ក្នុង​ពិភពលោក​ក្នុងការ​ជំរុញ​ឲ្យ​និស្សិត​អាហារ​រូបករណ៍​របស់ខ្លួន​ទៅ​ទទួល​ការបណ្តុះបណ្តាល​។​​

ហើយ​នៅថ្ងៃនេះ​អង្គការ​កសាង​ក្តីសង្ឃឹម​កម្ពុជា​បា​នស​ម្រ​ច​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ​ខេត្តសៀមរាប​ក្នុង​គោលបំណង​ទី​១​ជំរុញ​ឲ្យ​និស្សិត​អាហារ​រូបករណ៍​របស់ខ្លួន​ដែល​រស់នៅ​ខេត្តសៀមរាប​មក​ទទួល​ការបណ្តុះបណ្តាល​នៅទីនេះ​ទី​២​ចូល រួម​ស្រាវជ្រាវ​បង្កើត​កម្មវិធីសិក្សា​ថ្មីៗ​ដែល​ទីផ្សារការងារ​កំពុងមាន​តម្រូវការ ដើម្បី​ធ្វើយ៉ាងណា ឲ្យ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ​មាន​ការងារ​គ្រប់ ៗ​គ្នា​។​​លោក​បាន​បញ្ជាក់ថា ការដែល​អង្គការ​រប​ស់លោក​សម្រេច​ជ្រើ​រើ​យក​សាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ​មុនគេ គឺ​ដោយសារតែ​មើលឃើញថា សាកលវិទ្យាល័យ​នេះ​គុណភាព​នៃ​ការ បណ្តុះបណ្តាល​មានការ​ល្អប្រសើរ​ជាងគេ​នៅក្នុង​ខេត្តសៀមរាប​។​​DSC_0699

លោក រស់ ប៊ុន​ធី សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ​បាន​មានប្រសាសន៍ថា​ដើម្បី​ពង្រឹងគុណភាព​នៃ​ការអប់រំ​នៅ​កម្ពុជា ឲ្យ​មាន​លក្ខណៈ​ស្តង់ដា​សាកលវិទ្យាល័យ​របស់លោក​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​សម្រាប់ បណ្តុះ​បណ្តា​ដោយ​សាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ​បាន​សហការ​ជាមួយ​ដៃគូរ​អន្តរជាតិ​ជាច្រើន ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​កែ​លំ​ម្អ​រ​កម្មវិធីសិក្សា និង​បង្កើត​កម្មវិធីសិក្សា​ថ្មីៗ​ដែល​ទីផ្សារការងារ​បាន​កំពុងតែ​ត្រូវការ​។​លោក​បាន​បញ្ជាក់ថា និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ​ប្រមាណ​ជាង​៨០%​បានទទួល​បានការ​ងា​រ​ធ្វើ​។​