បន្ទាយមានជ័យ៖ការចងក្រងក្រុមសហគមន៍ផ្ដោតសំខាន់លេីការជ្រេីសរេីសពូជស្រូវ បច្ចេកទេសដាំដុះ និងការបង្កេីតសហគមន៍កសិកម្មនៅតាមភូមិ ឃុំ ក្នុងស្រុកស្វាយចេកត្រូវបាន ឯកឧត្តមឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនបៃតង និងជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តបាត់ដំបង ឯកឧត្ដម ឈើយ ចាន់ណាសមាជិកព្រឹទ្ធសភា អមដំណើរដោយលោកឧកញ៉ា អុឹង វណ្ណម៉ៅ ប្រធានសមាគមខ្មែរ-ចិន សាលារៀនចុងវ៉ា និងជាសមាជិកក្រុមប្រឹក្សាស្រុកមង្គលបូរី លើកយកមកបង្ហាញផ្សព្វផ្សាយក្នុងកិច្ចជួបសំណេះសំណាលជាមួយប្រជាកសិករ ចំនួន៤ឃុំ រួមមានឃុំភាស រលួស ស្វាយចេកនិងឃុំតាបែន ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី ១៤ ឧសភា ២០២៤។
លោក លឿង សុភ័ក្ដ អភិបាលស្រុកស្វាយចេក អំពាវនាវដល់បងប្អូនប្រជាកសិករដែលចូលរួមនាពេលនេះត្រូវចូលរួមយកចិត្តទុកដាក់ស្តាប់ និងលើកឡើងពីកង្វល់របស់បងប្អូនប្រជាកសិករនៅមូលដ្ឋានរបស់ខ្លួន។ជាពិសេសចូលរួមសហការណ៍ពីការរៀបចំចងក្រងក្រុមសហគមន៍ផ្ដោតសំខាន់លេីការជ្រេីសរេីសពូជស្រូវ បច្ចេកទេសដាំដុះ និងការបង្កេីតសហគមន៍កសិកម្មបនៅតាមភូមិ ឃុំ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីបំរើលើទីផ្សារស្រូវ.អង្ករ ដើម្បីបញ្ចៀសការទិញស្រូវទម្លាក់ថ្លៃស្រូវពីឈ្មួញមួយចំនួន។
ឯកឧត្តមឧកញ៉ា ភូ ពុយ បានមានប្រសាសន៍លើកឡើងថា៖ ការចុះជួបសំណេះសំណាលនាពេលនេះគឺដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាកសិករ សម្រាប់អ្នកស្ម័គ្រចិត្ត ដែលចូលរួមជាសមាជិកក្រុមសហគមន៍ទីផ្សារស្រូវ.អង្ក ក្នុងស្រុកមង្គលបូរី ជាមួយក្រុមហ៊ុនបៃតង។ ម្យ៉ាងវិញទៀត ដើម្បីទទួលបានទីផ្សារស្រូវអង្ករច្បាស់លាស់ ជូនបងប្អូនជាកសិករ ដើម្បីទៅថ្ងៃអនាគត ដើម្បីគុណភាព នៃតម្លៃស្រូវ.អង្ករ នៅក្នុងសហគមន៍ ក៏ដូចជានៅលើកទីផ្សារផងដែរ។
ឯកឧត្តមឧកញ៉ា អគ្គនាយកក្រុមហ៊ុនបៃតង និងជាអ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបាត់ដំបង បានបញ្ជាក់ថា៖ឯកឧត្តម និងក្រុមការងារ នឹងខិតខំប្រឹងប្រែងពង្រឹង និងធ្វើការរៀបចំចងក្រងក្រុមសហគមន៍ទីផ្សារស្រូវ.អង្ករ ជូនដល់បងប្អូនប្រជាកសិករ អោយប្រែក្លាយសហគមន៍ ក្លាយជាសហករទីផ្សារសម្រាប់ជំរុញកំណើននៃប្រាក់ចំណូលផ្នែកស្រូវ.អង្គរ ឲ្យរីកចម្រើនទៅថ្ងៃអនាគត នៅក្នុងស្រុកមង្គលបូរី ហើយក្រុមហ៊ុនធានាទិញយកទាំងអស់សម្រាប់សហគមន៍។ ជាក់ស្តែងនឹងបង្កើតឥណទានជី.ថ្នាំស្រូវ ក្រុមអ្នកប្ច្ចេកទេសក្នុងការចុះពិនិត្យស្រូវ ថែទាំជំងឺស្រូវ។
ឯកឧត្តមឧកញ៉ា ភូ ពុយ និងឯកឧត្ដម ឈើយ ចាន់ណាសមាជិកព្រឹទ្ធសភាសូមឱ្យអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ដែលជាកសិករទាំងអស់ ដែលបានចូលរួមនៅពេលនេះត្រូវត្រឡប់ទៅមូលដ្ឋានវិញចូលរួមសហការណ៍ ធ្វើការជាមួយក្រុមការងារអោយច្បាស់លាស់និងបន្តផ្សព្វផ្សាយបញ្ហានេះឲ្យបានផលផុសដល់បងប្អូនយើងនៅក្នុងសហគមន៍ ដើម្បីគុណភាពនៃតម្លៃស្រូវ.អង្ករ បានខ្ពស់នៅលើកទីផ្សារផងដែរ៕ដោយ៖ឃិន គន្ធា