កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួន ជនសង្ស័យ៧១នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន

0

ខេត្តព្រះសីហនុ ៖ជនសង្ស័យចំនួន ៧១នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុបានធ្វើការចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់។ហេតុការណនេះបានធ្វើឡើងត្រង់ចំណុចក្រុមទី១១ភូមិ៣សង្កាត់លេខ៣ក្រុងព្រះសីហនុនាថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៤ ។ក្រោយពេលចាប់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូតវត្តុតាង (គ្រឿងញៀនមួយចំនួនផងដែរ)។

លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបញ្ជាក់ថា ប្រត្តិបត្តិការនេះបានធ្វើក្រោមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយក្នុងនោះកម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន និងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃកងរាជអាវុធហត្ថខេត្តបានចុះធ្វើការបង្ក្រាបទីតាំងជនសង្ស័យនៅត្រង់ចំណុចស្ថិតក្នុងក្រុមទី១១ភូមិ០៣សង្កាត់លេខ៣ក្រុងព្រះសីហនុ។ជាលទ្ធផលប្រតិបត្តិការនេះដែរកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ៧១នាក់ និងចាប់ដកហូតវត្ថុតាង ជាគ្រឿងញៀននិងសម្ភារប្រើប្រាស់និងមធ្យោបាយមួយចំនួន។បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបទល្មើស ត្រូវបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តនីតិវិធី៕

នាគសមុទ្រ