កំពង់ឆ្នាំង៖អ្នកលក់មាស២នាក់បងប្អូនម្នាក់ស្លាប់ ម្នាក់របួសធ្ងន់ ខណៈដែលពួកគេកាន់មាសនិងប្រាក់៣កាបូបចេញពីផ្សារព្រៃខ្មែរដើរមកដល់មុខផ្ទះ ត្រូវចោរ១ក្រុមគ្នា៣នាក់មានអាវុធ២ដើមបានដណ្តើមយកនិងបាញ់ចំខ្លួនជាច្រើនគ្រាប់។ ករណីប្លន់ប្រដាប់អាវុធយកមាសនេះបានកើតឡើងវេលា
ម៉ោងប្រមាណ៤និង៥០នាទីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ មុខផ្សារព្រៃខ្មែរ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរប្រភពក្រៅផ្លូវការថា៖ជនរងគ្រោះត្រូវចោរប្លន់យកមាស២០តំឡឹង ផ្លាកទីន២៥តំឡឹង លុយខ្មែរ៥០លានរៀល និងប្រាក់ដុល្លាជាង២ម៉ឺនដុល្លា។
ប្រភពព័ត៌មានក្រៅផ្លូវការពីសាច់ញាតិជនរងគ្រោះ និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយអោយដឹងថា៖ជនរងគ្រោះ២នាក់បងប្អូននោះ១ឈ្មោះសួន រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំបានស្លាប់ពេលដឹកដល់មន្ទីរពេទ្យ,២ឈ្មោះ សួន បូរិន ភេទស្រី អាយុ២៧ឆ្នាំ រងរបួសធ្ងន់ ពួកគេរស់នៅក្នុងភូមិឃុំកើតហេតុខាងលើទល់មុខផ្សារព្រៃខ្មែរ មានមុខរបរលក់មាសនិងដូរលុយក្នុងផ្សារព្រៃខ្មែរ។ប្រជាពលរដ្ឋដែលមានឃើញហេតុការណ៍ការនេះបានអោយដឹងថា៖ជងរងគ្រោះត្រូវចោរប្លន់យក ៖ មាស២០តំឡឹង ផ្លាកទីន២៥តំឡឹង លុយខ្មែរ៥០លានរៀល និងប្រាក់ដុល្លាជាង២ម៉ឺនដុល្លា។
មុនពេលកើតហេតុគេបានឃើញរថយន្តទូរីសម៉ាកស្តារិច១គ្រឿងបានចតនៅមុខផ្ទះជនរងគ្រោះសង្ស័យថាមានគំរោងទុកជាមុន។នៅពេលឈ្មោះ សួន រដ្ឋា កាន់កាបូបមាសនិងប្រាក់ដើរមកដល់មុខផ្ទះ ក៏ត្រូវបានក្រុមចោរប្លន់មកដណ្តើមយក ពេលនោះប្អូនស្រីឈ្មោះសួន បូរិន បានរត់បងជួយបង ក៏ត្រូវក្រុមចោរប្លន់បាញ់កាំភ្លើងជាច្រើនគ្រាប់ចំជនរងគ្រោះទាំង២នាក់ រងរងរបួសធ្ងន់ ហើយពួកចោរប្លន់បានប្រមូលយកកាបូបមាសនិងលុយទាំង៣កាបូបនោះគេចខ្លួនបាត់។គេបានចាំថាអាចោរម្នាក់ជាអ្នកកាន់កាំភ្លើងបាញ់នោះពាក់អាវខ្មៅ និងពាក់មួកក្រហម ជិះម៉ូតូក៏ពណ៌ក្រហមដែរ ពេលពួកវាជិះម៉ូតូចេញទៅបានកាន់កាំភ្លើងភ្ជង់សងខាងផ្លូវដោយខ្លាចមានគេតាមពីក្រោយជិះម៉ូតូចេញទៅបាត់។
នៅព្រឹកថ្ងៃទី២២ ខែតុលានេះ លោក ទឹម ចន្ធី អធិការនគរបាលស្រុករលាប្អៀរបានអ្នកយកព័ត៌មានយើងដឹងថា៖ ជុំវិញហេតុការណ៍នេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ មិនទាន់ក្តាប់បានរឿងនេះច្បាស់លាស់ទេ តែបានរកឃើញសំបកគ្រាប់កាំភ្លើង៥សំបក។ដោយឡែកស្ត្រីឈ្មោះ សុខ ជាម្តាយជនរងគ្រោះ ក៍មិនអាចសុំការបំភ្លឺពីការបាត់បង់មាសនិងប្រាក់ ដែលក្រុមចោរប្លន់យកទៅបានដែរ ព្រោះពួកគាត់កំពុងយំសោកបោកខ្លួននិងសន្លប់ ដោយសារតែមានកូនតែ៣នាក់នេះ ឥឡូវកូនប្រុសរបស់គាត់ម្នាក់បានស្លាប់និងកូនស្រីម្នាក់ទៀតកំពុងរងរបួសធ្ងន់ធ្ងរមិនដឹងថាយ៉ាងណទេ។
នៅយប់ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសពជនរងគ្រោះបានដឹងថា៖ជនរងគ្រោះត្រូបានក្រុមចោរប្លន់បាញ់ត្រូវ៣កន្លែងគឺៈចំខ្នង១កន្លែងបៀបគ្រាប់ក្នុងខ្លូន ២ចំខ្នងធ្លាយមកពោះ និង៣ចំបញ្ឆិតសៀតផ្កា និងបានស្លាប់ពេលដឹងកទៅដល់មន្ទីរពេទ្យខេត្តក៏បានស្លាប់។ចំណែកឈ្មោះ សួន បូរិន ត្រូវបានក្រុមចោរប្លន់បាញ់ចំឆ្អឹងជំនីពីក្រោយធ្លាយចំឆ្អឹងកងខ្នងនិងបែកឆ្អឹងផាលត្រគាក ត្រូបានវះកាត់ក្នុងមន្ទីរពេទ្យខេត្ត និងមានសភាពធ្ងន់ធ្ងរក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យក្នុងភ្នំពេញជួយសង្គ្រោះជីវិតជាបន្តទៀត។គេអោយបានដឹងថា តាំងពីក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលជំនាញរបស់ស្រុកនិងខេត្ត កំពុងស្វែងរកចាប់ខ្លួនជនល្មើលគ្រប់ច្រកល្ហក តែមកដល់ថ្ងៃមិនទាន់មានពន្លឺអ្វើនៅឡើយ៕