​ប៉ូលិស​បញ្ជូន​ខ្លួន​អ្នកបើក​រថយន្តបុក​រះ បង្កឱ្យមាន​មនុស្ស​ស្លាប់​ពីរ​នាក់​របួសធ្ងន់​ម្នាក់​ទៅកាន់​តុលាការ​

0

​ខេត្តក្រចេះ​៖​បុរស​ជា​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុង​ម្នាក់ គឺ​ត្រូវបាន​កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក​ស្នួល បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​មកកាន់​សាលាដំបូង​ខេត្ត ដោយ​ចោទប្រកាន់​ពីបទ បើកបរ​រថយន្ត​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ខ​ណះ​ដែល​ជននេះ​បាន​បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹងស្រា​

ជោគជាំ ហើយ​បាន​បុក​រះ​អ្នកធ្វើដំណើរ​ជា​បន្តបន្ទាប់ បង្កឱ្យមាន​មនុស្ស​ចំនួន​ពីរ​នាក់​បាន​ស្លាប់​និង​ម្នាក់ទៀត​របួសធ្ងន់​។​ការបញ្ជូន​ខ្លួន​ជន​ជា​អ្នកបើកបរ​រថយន្ត បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ទៅកាន់​សាលាដំបូង​បានធ្វើ​ឡើង ក្រោយពី​មានការ​ឃាត់ខ្លួន​មក​សាកសួរ​អស់​រយះ ពេល​២​ថ្ងៃ​រួចមកហើយ​ជន​រូបនេះ​គឺ​ត្រូវ​កម្លាំង​នគរបាល​ចរចារ​ណ៏​បញ្ជូន​ខ្លួន​ទៅ កាន់​សាលាដំបូង​ខេត្ត​នា​រសៀល​ថ្ងៃទី​២២​ខែតុលា​នេះ ដើម្បី​ចាត់វិធានការ​តាម​និតិ​វិធី​។​​20141103_104029

អ្នកបើករថយន្ត​បង្កហេតុ​ម្នាក់នេះ ឈ្មោះ ហៀក ហេង អាយុ​៤២​ឆ្នាំ មុខរបរ​ជា​អ្នកបើករថយន្ត​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ​។​គឺ​ត្រូវបាន​ឃាត់ខ្លួន​បន្ទាប់ពី​បង្កហេតុ​រួច ហើយ​នគរបាល​បានធ្វើ​ការវាស់ស្ទង់​ជាតិ​អាល់កុល ក្នុង​ខ្លួន​ជននេះ​ឃើញថា មាន​ជាតិ​អាល់កុល​កម្រិត​០,៨៨ មី​ល្លី​ក្រាម ដែល​កម្រិត​នេះ គឺ​ប្រឈម​ទៅនឹង​ការ​ផ្ត​ន្តា​ទោស​ដាក់ពន្ធនាគារ​។​

លោក​វរៈសេនីយ៍ត្រី កែវ វី​ណូ អធិការរង​ស្រុ​ស្នួល ទទួលបន្ទុក​សណ្តាប់ធ្នាប់​បានឱ្យដឹងថា ជននេះ​បាន​ផឹកស្រា​ស្រវឹង​ជោកជាំ​ហើយ​បាន​បើកបរ​រថយន្ត​សាំ​យ៉ុង ពណ៍​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-5437 បើកបរ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​ទៅបុក​ម៉ូតូ​លក់​នំ​ប៉ាវ​មួយគ្រឿង​នៅ​ចំនុច​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល បង្ក​ឱ្យ​បុរស​ជា​អ្នកជិះ​ម៉​តូ​ដឹក​ធុង​នំ​ប៉ាវ​លក់​តាមផ្លូវ​ម្នាក់​ឈ្មោះ​ស៊ីម សាយ អាយុ​៣១​ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ រងរបួស​បាក់​ផ្លូវត្រូវ​បញ្ជូនទៅ​ស​ង្ក្រោះ​នៅ​មន្ទីរ​ពេ​ទ្រ​បង្អែក​ស្រុក​។​​

ក្រោយពី​កើតហេតុ​ជន​ជា​អ្នកបើកបរ​រថយន្ត​បង្ក បាន​ព្យាយាម​បើ​រត់គេច​រហូតដល់​ចំណុច​បត់​សុ​ក្រំ ក្នុងភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ក៏បាន​កៀរ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៍​ខ្មៅ​មួយគ្រឿង​ទៀត ពាក់​លេខ​រដ្ឋ​ធ្វើដំណើរ​ស្រប​ទិស​គ្នា ដែលមាន​ជិះ​គ្នា​ពីរ​នាក់ បង្ក​ឱ្យ​ជនរងគ្រោះ​ជា​អ្នក​បើ​បរ​ម៉ូតូ​ម្នាក់ ឈ្មោះ ឯម បញ្ញា អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​ចារ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ជា​មន្ត្រីរាជការ​នៅ​មន្ទីរ​កសិកម្ម​ខេត្ត ដែល​ទើបតែ​ចូលនិវត្តន៍ បាន​ផ្លោង​បោក​ក្បាល​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​។20141103_101902

ចំណែក​អ្នក​រួម​ដម​ណើ​រ​ម្នាក់ទៀត​ឈ្មោះ ស្រី តន អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ មានមុខ​ងារ​ជា​មេបញ្ជាការរង​យោធា​ស្រុក​ចិត្រ​បុរី បាន​ស្លាប់​ពេល​បញ្ជូនទៅ​ស​ង្ក្រោះ​នៅ​មន្ទីរ​ពេ​ទ្រ​បង្អែក​។​​បច្ចុប្បន្ន​ជន​ជា​អ្នកបើករថយន្ត​បង្ក ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ​សម្រេច​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​បណ្ដោះអាសន្ន នា​រសៀល​ថ្ងៃទី​២២ ខែតុលា​នេះ​៕