បុរស​ចំណាស់​អាយុ​ជាង​៨០​ជា​អាណិកជន​ខ្មែរ​-​បារាំង​បើករថយន្ត​ម៉ាក CRV បុក​រះ​បណ្តាល​ឲ្យ​ស្ត្រី​ស្លាប់​ម្នាក់​និង​ជនរងគ្រោះ​ចំនូ​ន​៤​នាក់​ផ្សេងទៀត​របួស​បង្ករ​ភាព​ភ្ញាក់ផ្អើល​ពេញ​ក្រុងព្រះសីហនុ​

0


​ខេត្ត​ព្រះសីហនុ​៖​បុរស​ចំណាស់​អាយុ​ជាង​៨០​ជា​អាណិកជន​ខ្មែរ​.​បារាំង​សង្ស័យ​ទំនង​ជាមាន​កំហឹង​ជា​អ្នកផ្ទះ​របស់គាត់​បាន​បើករថយន្ត​ម៉ាក​CRV​ចេញពីរ​ផ្ទះ​របស់គាត់​យ៉ាង​លឿន​ដូច​ហោះ​បង្ករ​បាន​ទៅបុក​រះ​ទាំង​កំរោល​រថយន្ត​និង​ម៉ូតូ​៤​គ្រឿង​ជា​បន្តបន្ទាប់​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​

នៅនឹងកន្លែង​កើត​យ៉ាង​អាណោចអាធ័ម​បំផុត​និង​បុរស​៣​នាក់​ទៀត​រងរបួស​ធ្ងន់​បង្ករ​ឲ្យ​ការភ្ញាក់ផ្អើល​មនុស្សម្នា​ពេញ​ក្រុងព្រះសីហនុ​។​IMG_20082184975606
.​

គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដ៏​រន្ធត់​នេះ​កើតឡើង​វេលា​រសៀល​ម៉ោង​១៥​និង​២០​នាទី​ថ្ងៃទី​២១​តុលា​នៅ​ចំណុច​ផ្សាយពាណិជ្ជកម្ម ស្ថិតក្នុង​ក្រុម​២ ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ។​.​ទាក់ទិន​ណៅ​និង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ដ៏រ​ន្ឋ​ត់​នេះ​បើតាម​សាក្សី​ជា​ច្រើ​នៅក្បែរ​កន្លែងកើតហេតុ​បាន​និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​CRV​មួយគ្រឿង​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ខាងលើ​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​(​តាម​បណ្តោយ​ផ្លូវ​សេ​តេ​ឆ្ពោះ​ទៅមក​ផ្សារ​ពាណិជ្ជកម្ម​)​លុះ​បើកបរ​20141021_160755

មកដល់​ផ្លូវ​ខាងមុខ​មន្ទី​ពហុ​ព្យាបាល​សេ​តេ​ដែលជា​ចំនុច​ផ្លូវ​កោង​បុរស​ចំណាស់​ជា​បើករថយន្ត​បង្ករ​នោះ​មិនបាន​បន្ថយល្បឿន​រថយន្ត​ទេ​គឺ​បាន​កាត​ចង្កូតរថយន្ត​បត់​ទាំង​កំរោល​តែម្តង​ជាហេតុ​ធ្វើ​ឲ្យ​រថយន្ត​រេ​ចង្កូត​ទៅ​ផ្លូវ​ផ្នែក​ខាងស្តាំ​បុក​រះ​ម៉ូតូ​ស្ត្រី​រងគ្រោះ​ដែល​កំពង់​បើកបរ​នៅខាងមុខ​ស្រប​ទឹ​ស​គ្នា​យ៉ាង​ពេញទំហឹង​ខ្ទាត​ជាច្រើន​ម៉ែត្រ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​តែម្តង​រួច​បាន​បន្ត​ទៅបុក​ម៉ូតូ​ចំនួន​៣​គ្រឿង​ផ្សេងទៀត​ជា​បន្តបន្ទាប់​និង​បាន​IMG_20071679224064

ជ្រុល​ចូល​ទៅបុក​រថយន្ត​ចំនូ​ន​២​គ្រឿង​បន្តទៀត​ដែល​គេ​កំពង់​ដាក់​លាង​ក្នុង​(​យានដ្ឋាន​រស្មី​លាង​រថយន្ត​និង​ម៉ូតូ​)​បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ទៅមុខ​លែង​រូ​ច​ទើប​ឈប់​ហើយ​កម្មករ​ចំនូ​ន​៣​នាក់​ដែល​កំពុង​ជូត​រថយន្ត​ខាងលើ​ក៍ទ​ទូល​រងគ្រោះរ​បួស​ធ្ងន់​ទាំងអស់គ្នា​។​ជនរងគ្រោះ​ទាំង​៣​នាក់​ក្រោយពេល​កើតហេតុ​ត្រូវបាន​គេ​ដឹកបញ្ជូន​ទៅកាន់​ម​ន្ទូ​រ​ពេទ្យ​ដើម្បី​ជូ​យ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។​

​.​លោក​វរៈ​សេនី​យ៏​ទោ​អ៊ី​សុខា​ស្នងការរង​ទទួលបន្ទុក​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សហ​នុ​បានបញ្ជាក់​ថា​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ដ៏រ​ន្ឋ​ត់​នេះ​បង្ករ​ឡើង​ដោយ​វ​រថយន្ត​ម៉ាក​CRV​ព​ណ៏​ខ្លាញ់​ក្តាម​ពាក់​ស្លាក​លេខ​ភ្នំពេញ​2W2523​បើកបរ​ដោយ​បុរស​ចំណាស់​អាយុ​៨៤​ឆ្នាំ ជា​អនិជ​ន​ខ្មែរ បារាំង ឈ្មោះ​ហេង កាវ មាន​ទីលំនៅ​ភូមិ​៣​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​បណ្តាលអោយ​ស្ត្រី​ម្នាក់​ស្លាប់​នៅនឹងកន្លែង​រងរបួស​៤​នាក់​ក្នុងនោះ​ធ្ងន់​៣​ស្រាល​១​នាក់​រថយន្ត​ចំនួន​៣​គ្រឿង​ខូចខាត​ធ្ងន់ធ្ងរ​និង​ម៉ូតូ​ចំនួន​៤​គ្រឿង​។​IMG_20071679224064

.​ស្ត្រី​រងគ្រោះ​(​ស្លាប់​)​ខាងលើ​មានឈ្មោះ ទី​១-​ឈ្មោះ ជា គឹម ហាក់ ភេទ ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ (​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​)​មាន​ទីលំនៅ​សេ​តេ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បើកបរ​ម៉ូតូ ម៉ាក ហុងដា សេ​១២៥ ព​ណ៏​ខ្មៅ​សេរី​២០១០ គ្មាន​ស្លាក​លេខ​។​ចំណែក​រថយន្ត​រងគ្រោះ​ទី​១ រថយន្ត​ម៉ាក​TACOMAR​ពាក់​ស្លាក​លេខ​ព្រះសីហនុ​2o4232(​យក​រថយន្ត​មក​ដាក់​លាង​)​ជា​កម្មសិទ្ធិ​របស់ ឈ្មោះ មាន សាវឿន ភេទ ប្រុស អាយុ ៣៥ មុខរបរ​យោធា​ទីលំនៅ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ និង​រថយន្ត​ទី​២​មា់ក​រថយន្ត​ឡុ​ច​ស៊ី​RX300​ព​ណ៏​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2T9151(​យក​រថយន្ត​មក​ដាក់​លាង​)​ជា​កម្សិទ្ធិ​របស់​ឈ្មោះ កៅ ភាព ភេទ

អាយុ​៣៥​ឆ្នាំ​ភូមិ​៣ សង្កា​តើ​លេខ​២ ក្រុងព្រះសីហនុ​មុខរបរ​លក់ដូរ​។​​រីឯ​ជនរងគ្រោះ​ជា​កម្ម​ក្នុង​(​យានដ្ឋានរ​ស្មើ​លាង​រថយន្ត​និង​ម៉ូតូ​ខាងលើ​)​រូ​មមា​នទី​១​ឈ្មោះ​ចាន់​នុ​ច​ភេទ ប្រុស អាយុ​៤៤​ឆ្នាំ​មុខរបរ​លាង​ឡាន​(​រងរបួស​ធ្ងន់​) ទីលំនៅ​ក្រុម​១៨​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង ព្រះសីហនុ​(​រងរបួស​ធ្ងន់​) ទី​២- ចាន់ ពៅ ភេទ ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​លាង​ឡាន (​រងរបួស​ធ្ងន់​)​ទី​៣- ឈ្មោះ​ទិ​ត​ដា​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មុខរបរ​កម្មក​(​រងរបួស​ស្រាល​)​រូ​ម​និង​ជនរងគ្រោះ​ជា​អ្នកយក​ម៉ូតូ​មក​ដាក់​លាង​ម្នាក់​ឈ្មោះ​ច្រឹង​ផាន់​វ៉ា ភេទ ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាងក្រឡឹង ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​ក៍ទ​ទូលរ​ងរ​បូស​ធ្ងន់​ផងដែរ​។IMG_20076066752230

.​ជុំវិញ​បញ្ហារ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ត្រូវបាន​អ្នករស់នៅ​ជិតខាង​បុរស​ចំណាស់​បើករថយន្ត​បង្ករ​ហេតុ​លូច​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា​នៅមុខ​ពេល​កើតហេតុ​បុរស​ចំណាស់​បង្ករ​ហេតុនេះ​បាន​មានការ​ឈ្នោះ​ប្រកែក​គ្នា​ជាមួយ​ន​និង​ប្រពន្ធ​គាត់​ជាហេតុ​ធ្វើ​ឲ្យ​បុរស​ចំណាស់​ខឹង​ក៍បាន​ឡើង​បើករថយន្ត​ចេញពីរ​ផ្ទះ​ទាំង​កំរ​សលប​ង្ករ​គ្រោះថ្នាក់​ដូចនេះ​តែម្តងទៅ​ប៉ុន្តែរ​ជុំវិញ​បញ្ហារ​ទំនាស់​រវាង​បុរស​ចំណាស់​និង​ប្រពន្ធ​គាត់​យ៉ាងណា​នោះគេ​មិនដឹងថា​បង្ករ​មកពីរ​មូលហេតុ​អ្វី​នោះទេ​។​បុរស​ចំណាស់​បើករថយន្ត​បង្ករ​ហេតុ​ក្រោយពីរ​កើត​ត្រូវបាន​សមត្ថកិច្ច​ប៉ូលីស​ចាប់វាយ​ខ្នោះ​នាំ​ខ្លូន​ទៅ​ការ​ទៅកាន់​ស្នងការដ្ឋាន​ដើម្បី​ធ្វើការ​សូរ​នាំ​បន្ថែម​ដើម្បី​ក៍សាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាកា​។​ចំណែក​រថយន្ត​បង្ករ​.​រថយន្ត​និង​ម៉ូតូ​រងគ្រោះ​ទាំងអស់​ត្រូវបាន​សមត្ថ​កិច្ច​ប៉ូលីស​ធ្វើ​ការដឹង​ជញ្ជូន​យកទៅ​រក្សាទុក​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​កោះពស់​(​រូបភាព​កន្លែងកើតហេតុ​)
​ ​
​ ​