សមត្ថកិច្ច​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​តាមផ្លូវ​ជាតិ​លេខ​១​ក្រុង​ស្វាយរៀង​

0

ខេត្ត​ស្វាយ​រៀ ងៈ សមត្ថកិច្ច​កា​រិ​យា​ល​យ័ន​គ​បាល​ចរាចរណ៍​ស្នងការ​នគ​បាល​ខេត្ត​បាន​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ជើងគោក នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ត្រង់ចំណុច​ខាងមុខ​សកលវិទ្យា​ល​យ័​ស្វាយរៀង​ស្ថិតនៅ​ភូមិ​ស្វាយ​សង្កាត់​ចេក​ក្រុង​ស្វាយ​រៀង​កាលពីរ​វេលា​ម៉ោង​៧•០០​ព្រឹក​ដល់​ម៉ោង​

១០•០០​ព្រឹក​ថ្ងៃទី​២២​តុលា​ឆ្នាំ​២០១៤​ចាប់​ផាក​ពិន​យ័​រួមមាន​ម៉ូតូ​១០ គ្រឿង​រថយន្ត​៤២​គ្រឿង​។20141022_083138

ទាក់ទិន​ករណីនេះ​លោក​វរៈសេនីយ៍ទោ​អ៊ុច​សារ៉ន​នាយ​កា​រិ​យា​ល​យ័ន​គ​បាល​ចរាចរណ៍​ស្នងការ​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹងថា ក្រោយពីរ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​អនុវត្ត​ច្បាប់​ចរាចរណ៍រយៈពេល​៩​ខែ​និង​លើក​ទិសដៅ​អនុវត្ត​បន្ត (​ត្រីមាស​ទី​៤​ឆ្នាំ​២០១៤) បាន​ចុះ​ធ្វើ​សកម្មភាព​ត្រួតពិនិត្យ​សុ​វត្តិភាព​ចរាចរណ៍​នៅ​ថ្ងៃទី​២២​នេះ​ទៅលើ​អ្នកបើកបរ​ម៉ូតូ មិន​ពាក់មួក​សុ​វត្តិភាព​មាន​៤៦​នាក់ អត់​មាន​ដាក់​កញ្ចក់​មើល​ក្រោយ​៦២​គ្រឿង​និង​បាន​បាញ់​ល្បឿន​រថយន្ត​ល្មើស​ល្បឿន​មាន​៤២​គ្រឿង​ក្នុងនោះ​រថយន្ត​ធំ​២៤​គ្រឿង​រថយន្ត​ធុន​តូច​១៨​គ្រឿង​។ លោក​អ៊ុច​សារ៉ន​បន្តទៀតថា ចំពោះ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ដែល​ល្មើស​ល្បឿន​លឿន​នៃ​ច្បាប់​ចរាចរណ៍​ជើងគោក​កំណត់មាន​៩​គ្រឿង​គឺ​រថយន្តក្រុង​ប្រភេទ​ទេសចរណ៍​៤៥​កៅអី​ដឹក​អ្នកដំណើរ​ពី​រាជធានី​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​មក​កាន់​ក្រុង​បាវិត​ឆ្លង​ព្រំដែន​ទៅ​ព្រៃនគរ​ប្រទេស​វៀតណាម គឺ​ប្រើ​ល្បឿន​លឿន​ណាស់​។20141022_083231

បើកបរ​ចូលក្នុង​ទីប្រជុំជន ក្នុង​ក្រុង​ច្បាប់​កំណត់​ល្បឿន​ត្រឹម​៤០km​ក្នុង​មួយ​ម៉ោង​អ្នកបើកបរ​រថយន្ត​ទេសចរណ៍​៨​គ្រឿង​បាន​បើក​ល្មើស​ល្បឿន​លឿន​ចាប់ពីរ​៩០km/h​ទៅ​៩៥km/​ក្នុង​មួយ​ម៉ោង​និង​រថយន្ត​ប្រភេទ​ដឹកទំនិញ​ធុន​យក្ស​មួយគ្រឿង​បើកបរ​ចូលក្នុង​ក្រុង​ប្រើ​ល្បឿន​លឿន​មិន​គោរព​ច្បាប់​ចរាចរណ៍​ដែលជា​ហេតុ​បណ្តាល​ឲ្យ​មាន​ហា​នី​ភ​យ័ គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់ ត្រូវតែ​អនុវត្ត​ច្បាប់​ឃាត់​រថយន្ត​ធ្វើការ​ផាក​ពិន​យ័​និង​អប់រំ​និង​ធ្វើ​កិច្ចសន្យា​។​

បើតាម​ការសង្កេត​រប​ស់​មហាជន​ឃើញថា​រថយន្ត​ដែល​ប្រព្រឹត្ត​បទល្មើស​ល្បឿន​លឿន​នេះ​គឹ​អ្នកបើកបរ​រថយន្តក្រុង​ប្រភេទ​ទេសចរណ៍​និង​រថយន្ត​ដឹកទំនិញ​ធំៗ ដោយសារតែ​អ្នកបើកបរ​មាន​អាង​ក្រុមហ៊ុន​ធានា​រាប់​រង​ការពារ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​ក្រុមហ៊ុន​ធានា​រាប់​រង​មក​ដោះស្រាយ​ទើប​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​។​

និង​មាន​វប្បធម៌​អន្តរាគមន៍​ពីរ​អ្នកធំៗ​ដូច្នេះ​មហាជន​កំពុង​ឃ្លាំ​មើលថា​តើ​ការអនុវត្ត​ការ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​នេះ​បាន​ប៉ុន្មាន​ភ្លើងចំបើង​។ ហើយ​ចំពោះ​រថយន្ត​ដឹក​សំពីងសំពោង​និង​អ្នក​ដាក់​អ្នកដំណើរ​លើដំបូល​មាន​ផាក​ពិន​យ័​ដែរ​ឫ​អត់បើ​គេ​ឃើញ​រថយន្ត​ទាំងនោះ​នៅតែ​ធ្វើ​ចរាចរណ៍​យ៉ាង​រលូន​៕