បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្តបន្ទាយមានជ័យ ថ្នាកដឹកនាឱមន្ទីអង្គភាពសិក្ខាកាម និងមន្ត្រីពាក់ ព័ន្ធជាច្រើននាក់ ទៀត បានចូលរួម ពិធីបិតវគ្គ ហ្វឹក ហ្វឺនបំប៉នជំនាញដល់កងរាជអាវុធហត្ថ ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ។ពិធីនេះបានប្រារព្វធ្វើនៅ ក្នុង ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០២៤។
ក្រោយពីសិក្ខាកាមសំដែង ការហ្វឹកហ្វឺនជំនាញដែលសិក្សាកន្លងមកចប់ លោក បោន ប៊ិនបានមានប្រសាសន៍ថា អនុវត្តតាមផែនការ ហ្វឹក ហ្វឺនប្រចាំឆមាស ទី១ ឆ្នាំ ២០២៤នេះ កំលាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដំណើរការ បើកវគ្គ ហ្វឹក ហ្វឺន ចាប់ពីថ្ងៃ ទី ១១ ខែ មីនា ឆ្នាំ ២០២៤ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៤ ដែលមានរយះពេល ហ្វឹកហាត់រៀនសូត្រចំនួន៤៥ថ្ងៃ ក្នុងនោះមានខ្លឹមសារមេរៀន មានដូចជា ១ហំហាត់របៀបជួរទ័ព ២ប្រឆាំង ភេវរកម្ម វីធីសាស្ត្របង្ក្រាបជនល្មើស ៣ការរក្សាសណ្តាប់ធ្នាប់ ៤ក្រមនិតិវិធីព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេនី ៥ក្បាច់គុណកងយោធពលខេមរភូមិន្ទ ៦ការបង្ការពន្លត់អគ្គីសភ័យ និង សង្គ្រោះដែលមានសិក្ខាកាមចូលរួមហ្វឹក ហាត់មានចំនួន១៣៨នាក់ក្នុងនោះមានកំលាំងកងរាជអាវុធហត្ថចំនួន ៧១ កំលាំងនគរបាលខេត្តមានចំនួន៤៧នាក់ និងកំលាំងកងពលតូចថ្មើរជើងលេខ៥១ចំនួន២០នាក់ ដោយឡែកមានសិក្ខាកាមកងរាជអាវុធហត្ថខេត្តស្វាយរៀងចំនួន៤៤នាក់បានចូលរួមហ្វឹកហាត់ពន្លត់អគ្គីសភ័យ និងសង្គ្រោះរយៈពេល៣ផងដែរ។
ក្នុងនោះលោកបោនប៊ិន បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងទាំងអស់នេះទៅអនុវត្តន៍ឲ្យបានខ្ចាប់ ខ្ជួន បន្ត និងត្រូវប្រឹងប្រែងពង្រីកសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីឲ្យសមស្របទៅនឹងតួនាទី ភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន។
ឯកឧត្ដម អ៊ុំ រាត្រីបានមានប្រសាសន៍ថា ក្រោយពីទស្សនាការសម្ដែងរបស់សិក្ខាកាមទាំង១៣៨នាក់ចប់
លោកបានធ្វើការវាយតម្លៃយ៉ាងខ្ពស់និងធ្វើការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់យោធាចារ្យដែលបានយកអស់កម្លាំងកាយចិត្តនិងចំណេះដឹងបង្ហាត់ដល់សិក្ខាកាមទាំងអស់។
ឯកឧត្ដម បានធ្វើការដាស់តឿនដល់សិក្ខាកាមទាំងអស់ត្រូវ បង្កើននូវសមត្ថភាពយល់ដឹងក៏ដូចជាការពង្រឹងនូវកាយសម្បទាដល់កងកម្លាំងក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ទាំងកម្លាំងអាវុធហត្ថ ទាំងកម្លាំងនគរបាលនិងកងទ័ព ត្រូវរក្សាកាយសម្បទារឹងមាំស្វាហាប់និងរហ័សរហួនផងដែរ។
ក្នុងនោះលោកបានធ្វើការកោតសរសើរដល់សិក្ខាកាមទាំងអស់ទាំងកងរាជអាវុធហត្ថ ទាំងកងនគរបាល និងកងទ័ពដែល បានខិតខំ ហ្វឹកហាត់រៀនសូត្របានទៀងទាត់ ការគោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គហ្វឹកហ្វឺនបានល្អការប្រឹងស្ដាប់ការឧទ្ទេសនាមរបស់យោធិការបានល្អ។
ឯកឧត្ដម អ៊ុំរាត្រីបានបញ្ជាក់ឲ្យដឹងបន្តទៀតថា លទ្ធផលដែលយើងទទួលបាននាថ្ងៃនេះវាបានគូសបញ្ជាក់ឲ្យឃើញនៅទំនោលខុសត្រូវនិងការសាមគ្គីឯកភាពគ្នាក្រៅពីបញ្ចប់វគ្គហ្វឹកហ្វឺនរៀនសូត្រនេះទៅលោកសង្ឃឹមថាអស់លោកនិងខិតខំធ្វើយ៉ាងណាប្រែក្លាយការអនុវត្តតួនាទីភារកិច្ចទាំងកងរាជអាវុធហត្ថទាំងនគរបាលនិងកងទ័ព ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អត្រូវយកចិត្តទុកដាក់គោរពបទបញ្ជា គោរពវិន័យ ត្រូវមានត្រឹមសីលធម៌ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួននិងក្លាយជាគ្រូបង្គោលដើម្បីបង្ហាត់បង្រៀនដល់ប្អូនៗជំនាន់ក្រោយបន្តទៀត។
លោកអ៊ុំរាត្រីបានបញ្ជាក់ឲ្យដឹងបន្តទៀតថានីតិកាលទី ៧ នៃរដ្ឋសភាដែលមានសម្ដេច មហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តបន្ទាយមានជ័យ កងរាជអាវុធហត្ថ ទាំងនគរបាល និងកងទ័ពទូទាំងខេត្ត សូមសំដែងនូវអំណរសាទរនិងគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ជាព្រេកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា តភ្ជាប់ ប្រព័ន្ធទន្លេទៅសមុទ្រដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាយ៉ាងពេញទំហឹងផងដែរ៕ដោយ៖ឃិន គន្ធា