អបអ​សាទរ ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក​លើក​ទី​៩ និង​ពិធី​តាំង​បង្ហាញ​ផលិតផល ភូមិ​មួយ​ផលិតផល​មួយ កម្ពុជា​-​ថៃ

0

ខេត្ត​ឧ​ត្ត​រ​មានជ័យ​)(​ឧ​ត្ត​រ​មានជ័យ​)​កាលពី​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៤​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ប្រារព្ធ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ​អក​អំ​លើក​ទី​៩​និង​កាត់​ខ្សែបូ បើក​ពិធី​តាំង​បង្ហាញ​ផ​លិ​ផល​ភូមិ​មួយ ផ​លិ​ផល​មួយ កម្ពុជា ថៃ​.​ក្រោម​អធិប​ត្តី​ភាព​លោ​កស ថា​វី​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​។​នៅក្នុង​ឱកាស​នោះ​លោ​កស ថា​វី​អភិបាលខេត្ត​បាន​មានមតិ​ស្វាគមន៍ និង​បើក​កម្មវិធី សូម​គោរព​លោក​ឆា​ឡឹម​ផុន ផុល​ឡា​វ៉ាន់ អភិបាលរង​ខេត្ត​បុរី​រុ​ាំ នៃ​ព្រះរាជាណាចក្រ​ថៃ​និង​ប្រតិភូ​អមដំណើរ រួមជាមួយ​បងប្អូន​អាជីវករ​ទាំងអស់​និង​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​បងប្អូន​ប្រជា​ពលរ​ដ្ធ​និង​មន្ត្រីរាជការ​ទាំងអស់​ដែលមាន វត្តមាន​នៅទីនេះ​ជាទីគោរព​ស្រឡាញ់​។​ថ្ងៃនេះ​ជា​ថ្ងៃ​ក្ខ​ត្ត​ឫក្ស​ដ៏​ឧត្តុង្គឧត្តម និង​ជា​ទិវា​ដ៏​មង្គល​ដែល​យើង​ប្រារព្ធ ពិធី​តាំង​បង្ហាញ​ផ​លិ​ផល​-​កសិផល​រួមគ្នា រវាង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​សុ​ី​សាកេ​ត ខេត្ត​បុរី​រុ​ាំ និង​សុរិន្ទ នៃ​ព្រះរាជាណាចក្រ​ថៃIMG_2593

ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គ​ណះ​អភិបាលខេត្ត និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់​សូម​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​ដ៏​ឧ​ត្ត​មរ​ប​ស់គ​ណះ ប្រតិភូ​នៃ​ខេត្ត​ទាំង​២​គឺ​ខេត្ត​សុរិន្ទ និង​បុរី​រុ​ាំ​និង​វត្តមាន​គ​ណះ​ប្រតិភូ​ខេត្ត​សុ​ី​សាកេ​ត មិនបាន​ចូលរួម​ដោយសា​មាន​ភារកិច្ច​មមារ​ញឹក ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​មក​ចូលរួម​ក្នុង​ពិធី​បើក​ការតាំង​បង្ហាញ​ផលិតផល កសិផល​គ្នា​នាពេលនេះ​។​លោ​កស ថា​វី​អភិបាលខេត្ត​បាន​បន្តទៀតថា ក្នុង​បណ្តា​ឆ្នាំកន្លងមក ខេត្ត​ឧ​ត្ត​រ​មានជ័យ​យើង​បានរៀបចំ​ឲ្យ​មានកម្ម​វិធី​តាំង បង្ហាញ​ផលិតផល ក​លិ​ផល​រួមគ្នា​ចំនួន​២​IMG_2601

លើក​រួចមកហើយ ហើយ​ថ្ងៃនេះ​ជា​ថ្ងៃ​ថ្មី​ម្តងទៀត​យើង​បានរួម​សហការគ្នា​ធ្វើជា​លើក​ទី​៣​ដោយមាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន ដោយមាន​ខេត្ត​ចំនួន​៤​ចូលរួម​ក្នុងនេះ​មាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ខេត្ត​សុ​ី​សាកេ​ត ខេត្ត​បុរី​រុ​ាំ​និង​ខេត្ត​សុរិន្ទ​នៃ​ព្រះរាជា​ចក្រ​ថៃ ហើយ​ចំណុច​គ្រឹះ​ដែល​ញា​ុំ​ង​ឲ្យ​កម្មវិធី​នាពេលនេះ​អាច​ប្រព្រឹត្តទៅបាន គឺ​ផ្តើមចេញពី​ទំនាក់ទំនង​ល្អ​រវាង​អាជា្ញធរ​ខេត្ត​យើង​ទាំង​៤ និង​តាមរយះ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ទៅវិញទៅមក​រវាង​ខេត្ត​យើង​ដែលមាន​ព្រំប្រទល់​ដែន​ជាប់​គ្នា ហើយ​ខ្ញុំ​សង្ឃឹមថា​កម្មវិធី​នេះ​IMG_2569

នៅមាន ជាការ​ពិតណាស់ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករ​ដ្ធ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុង​ជំរុញ​កម្ពុជា​ឲ្យ​មាន​ភាព​ស្មើមុខស្មើមាត់​លើ​ឆាក​អន្តរជាតិ តាមរយះ​ការធ្វើសមាហរណកម្ម​ក​ម្ពុ​ជា​ចូលក្នុង​តំបន់​និង​លើ​ឆាក​អន្តរជាតិ​នា​រយះពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​យើង​សង្កេតឃើញថា​សន្ទុះ​នៃ​ការអភិវឌ្ឍន៍​គឺមាន​ល្បឿន​លឿន​ទាំង​ការកសាង​ហេ​ដ្ធា​ច​នា​សម្ព័ន្ធ​រូបវ័ន្ត​នានា​.​ទាំង​ការលើកកម្ពស់​ជីវភាព​រស់នៅក្នុង​សង្គម​រប​ស់បង​ប្អូន​ប្រជា​ពលរ​ដ្ធ ពិសេស​IMG_2584

ការកសាង​បាន​ខ្សែបន្ទាត់​ព្រំដែន​មិត្តភាព​សហប្រតិបត្តិការ​ល្អ​ជាមួយ​បណ្តា​ប្រទេសជិតខាង​. ប្រែក្លាយ​តំបន់​ព្រំដែន​ពី​តំបន់​សមរភូមិ​ប្រយុទ្ធ​ទៅជា​តំបន់​អភិវឌ្ឍន៍​ទាំង​ផ្នែក​សេ​ដ្ធ​កិច្ច សង្គមកិច្ច​។​លោ​កស ថា​វី​អភិបាលខេត្ត​បាន​បន្តទៀតថា ខ្ញុំ​សង្ឃឹម​ជឿជាក់ថា ការដាក់​តាំង​បង្ហាញ​រួមគ្នា​នូវ​ផលិតផល​កសិផល​នាពេលនេះ ក្រៅពី​បានដាក់​តាំង​បង្ហាញ​និង​លក់​ផលិតផល​របស់​បណ្តា​អាជីវករ ពាណិជ្ជករ នៃ​ប្រទេស​យើង​ទាំងពីរ វា​ក៏​ផ្តល់ឱកាស​ឲ្យ​អាជីវករ​ពាណិជ្ជករ​យើង​បានធ្វើការ​ទំនាក់ទំនង​ក្នុងការ​ពង្រីក​និង​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​អាជីវកម្ម​IMG_2569

របស់ខ្លួន​.​បង្កើនបាន​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ខេត្ត​យើង​ទាំង​៤​ដែលជា​ខេត្ត​មាន​ភូមិ​ផង​របង​ជាប់​គ្នា​ដែលមាន​ប្រពៃណី​និង​វប្ប​ធ​ម៍ ទំនៀម ទម្លាប់​ប្រហាក់ប្រហែលគ្នា​នោះ​។​លោ​កស ថា​វី​អភិបាលខេត្ត​បាន​បន្តទៀតថា​.​នៅ​ថ្ងៃទី​២៥-២៦-២៧-​មាន​ប្រារព្ធ​ពិធី​អបអ​សាទរ​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ​អកអំបុក​លើក​ទី​៩​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕