លើកទឹកចិត្តនិងស្រង់បទពិសោធន៍បច្ចេកទេសកែច្នៃគ្រឿងយន្តកសិកម្មនៅសហគ្រាសម៉ាស៊ីនច្រូតស្រូវនិងគ្រឿងបន្លាស់ឈួន សុផាន់-មង្គលបូរី

0

បន្ទាយមានជ័យ៖មន្ត្រីនៃអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ -ស្វីស(GIZ )និងសាស្ត្រាចារ្យ ព្រមទាំងនិស្សិតនៃមហាវិទ្យាល័យវិស្វកម្ម,ប្រព័ន្ធជីវ:កសិកម្ម របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំការដូងបានជម្រុញលើកទឹកចិត្តនិងស្រង់បទពិសោធបច្ចេកទេសកែច្នៃផលិតគ្រឿងយន្តកសិកម្ម ផលិតគ្រឿងបន្លាស់ក្នុងស្រុកនៅសហគ្រាសម៉ាស៊ីនច្រូតស្រូវនិងគ្រឿងបន្លាស់ឈួន សុផាន់-មង្គលបូរី ដែលស្ថិតនៅផ្លូវជាតិលេខ៥-ផ្លូវដែកនាភូមិចំការតាដោកឃុំឬស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។

លោកជេរ៉ល ហ៊ីតហ្ស៊ើ (Gerald Hitzer ) វិស្វករមេកានិច និងជាមន្ត្រីគម្រោងនៃអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ -ស្វីស(GIZ ) ប្រចាំខេត្តសៀមរាបបានប្រាប់សារព័ត៌មានកាលពីថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៤ ថា: លោកនិងសហការីបានមកធ្វើសហប្រតិបត្តិការជាមួយម្ចាស់និងក្រុមជាងនៃសហគ្រាសម៉ាស៊ីនច្រូតស្រូវនិងគហរឿងបន្លាស់ឈួន សុផាន់-មង្គលបូរី នេះច្រើនខែហើយ ក្នុងបំណងផ្លាស់ប្តូរបទពិសោធន៍ការងារបច្ចេកទេសនៅសហគ្រាសម៉ាស៊ីនច្រូតស្រូវនិងគ្រឿងបន្លាស់ឈួន សុផាន់ នេះ ។ ក្នុងនោះ GIZ ពេញចិត្តនិងសូមជួយផ្តល់នូវជំនួយបច្ចេ្ទកទេសបន្ថែមលើការប្រើប្រាស់ម៉ាស៊ីនផលិតផលិតផលនិងគ្រឿងបន្លាស់ដែលប្រើប្រាស់ច្ចេកវិទ្យាបញ្ជារស្វ័យប្រវត្តិ(CNC: Computer Numberical Control ) ។

លោកបានរំលឹកថា : កម្មវិធីពង្រឹងភាពប្រកួតប្រជែងនៃសហគ្រាសជាតិ(ICONE)ក្នុងការគាំទ្ររដ្ឋបាលខេត្តបន្ទាយមានជ័យ សៀមរាបនិងខេត្តបាត់ដំបង លើការលើកកម្ពស់វិនិយោគឯកជន របស់អង្គការGIZ បាននឹងជម្រុញលើកទឹកចិត្តនិងធ្វើកិច្ចសហប្រតិបត្តិការនេះ ។
ហើយក៏សូមអោយសហគ្រាសនេះ ពង្រីកកិច្ចសហការការងារបច្ចេកទេសជាមួយដៃគូនានានិងស្ថាប័នបណ្តុះបណ្តាលរបស់រដ្ឋអោយបានច្រើន ក្នុងនោះក៏មានជាមួយអង្គការដុនបូស្កូដែលគេបាននឹងកំពុងជួយនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលនៅខេត្តបាត់ដំបង។

លោកជេរ៉ល ហ៊ីតហ្ស៊ើ បានផ្តល់អនុសាសន៍ដែរអោយសហគ្រាសឈួន សុផាន់ អភិវឌ្ឍន៍សង្វាក់ផលិតកម្មអោយទាន់បច្ចុប្បន្នភាពលើការកែច្នៃផលិតផលិតផលគ្រឿងយន្ត សម្ភារ:កសិកម្មនេះ ក៏ត្រូវបង្កើននិងពង្រីកនូវការផលិតផលនិងគ្រឿងបន្លាស់លើទូទៅដើម្បីរត់អោយទាន់តម្រូវការអតិថិជននៃរបបសេដ្ឋកិច្ចទីផ្សារសេរី ។
នោះទើបអាជីវកម្មឈរជើងបាននិងរីកចំរើន ។

ចំណែកក្មួយៗនិស្សិតឆ្នាំទី៣នៃមហាវិទ្យាល័យវិស្វកម្ម,ប្រព័ន្ធជីវ:កសិកម្ម របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំការដូង មានកញ្ញាសុខរី រក្សា ,យុវជនហួត សុគង្គ និងមិត្តរួមថ្នាក់១ក្រមរបស់ខ្លួនដែលដឹកនាំដោយលោកបណ្ឌិតហេង ឌីណា ព្រឹទ្ធបុរសរងមហាវិទ្យាល័យមកធ្វើកម្មសិក្សានៅសហគ្រាសនេះបានប្រាប់សារព៍ត៌មានថា: ពួកខ្លួនធ្លាបធ្វើកម្មសិក្សានៅកន្លែងនានាដែលទាក់ទិនលើវិស័យកសិកម្មនិងបច្ចេកទេសកសិកម្ម ។ឯមកកាន់សហគ្រាសឈួន សុផាន់នេះ គឺផ្តោតលើការប្រើប្រាសម៉ាស៊ីននិងឧបករណ៍ដោយច្ចេកវិទ្យាបញ្ជារស្វ័យប្រវត្តិ(CNC: Computer Numberical Control ) ។

ព្រោះថាបច្ចេកវិទ្យានេះ សមស្របនិងទាន់សម័យបដិវត្តឧស្សាហកម្មទី៤(0.4 Industrial Revolution) ដោយវាងាយស្រួល កាត់ចំណាយថ្លៃដើម ចំណេញពេលវេលានិងកម្លាំងពលកម្មដោយហេតុថា អ្នកប្រតិបត្តិការដែលមានជំនាញគ្រាន់តែតម្លើង សរសេរអក្សរនិងរចនាគំនូសបច្ចេកទេសក្នុងកុំព្យួទ័ររួចដាក់ចូលក្នុងបន្ទះឈីប ហើយបញ្ជារវាអោយប្រតិបត្តិដោយស្វ័យប្រវត្តិនោះវានឹងផលិតផលិតផល សម្ភារ: គ្រឿងបន្លាស់ដែលយើងចង់!បាន ។

ក្មួយៗនិស្សិតបានបន្តថា : ប្រតិបត្តិករ ផលិតករ កសិករនៅជិតៗក្នុងខេត្ត ខេត្តជិតខាងនិងក្នុងប្រទេសអាចទៅរកទិញគ្រឿងយន្ត គ្រឿងបន្លាស់ សម្ភារ:បរិក្ខាដែលផលិតក្នុងស្រុកនៅទីនេះ ។ហើយវាអាចងាយស្រួលរកនិងមានតម្លៃថោកជាផលិតផលនាំចូលពីបរទេសផងដែរ ។
ក្មួយៗសូមថ្លែងអំណរគុណសហគ្រាសឈួន សុផាន់ នេះ ដែលផ្តល់អោយនិស្សិតនៃគ្រឹះស្ថាននេះ ក៏ដូចនិស្សិតឬកម្មសិក្សាការីឯទៀតមកទស្សនកិច្ចឬធ្វើកម្មសិក្សានៅទីនេះ។
ហើយក៏ទទួលបាននូវបទពិសោធន៍ និងជំនាញបច្ចេកទេសពីទីនេះយកទៅប្រើប្រាសនិងអនុវត្តជាក់ស្តែងក្នុងការបំពេញការងារឬធ្វើអាជីវកម្ម ។ដោយ៖ឃិន គន្ធា