ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខ អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

0

កំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងលោកវរសេនីយ៍ទោ សៀង   ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុង និងជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនក្រុងស្ទឹងសែន បានចុះសួរសុខទុក្ខ អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី៤គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត រស់នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ។

បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជននៅគ្រប់ពេលវេលា និងបានសូមជូនពរក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ ។

អតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជនពលី បានណែនាំឲ្យថែទាំសុខភាព ប្រកបរបររកទទួលទាន ដោយសុចរិតទៀងត្រង់ តាមលទ្ធភាព ដែលអាចធ្វើទៅបាន គួបផ្សំនឹងប្រាក់បៀវត្សប្រចាំខែ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ដើម្បីចិញ្ចឹមជីវិត  ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត   និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ ឧបត្ថម្ភជូនអតីតយុទ្ធជនទាំង៤ គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥ គីឡូក្រាម មីជាតិ១កេស ទឹកត្រីទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង១យួរ និងថវិកាមួយមួយចំនួនផងដែរ។ដោយ ប៊ុន រដ្ឋា