បន្ទាយមានជ័យ:
ឯកឧត្ដម អ៊ុង អ៊ឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អនុញ្ញាតអោយប្រតិភូសភាពាណិជ្ជកម្មចិនខេត្តយូណាន់ ចូលជូបសម្ដែងការគួរសម និងបង្កើនកិច្ចសហប្រតិប័ត្តការថែមទៀតផ្នែកពាណិជ្ជកម្ម និងការវិនិយោគទន់ កាលពីថ្ងៃទី ២០ តុលា ២០១៤។
ប្រតិភូសភាពាណិជ្ជកម្មចិនខេត្តដឹកនាំដោយលោក ហ្សាង កុងហ្សីងអគ្គលេខាធិការរងទី១ នៃសភាពាណិជ្ជកម្មខេត្តយូណាន និងសមាជិក ២០រូបទៀតជា ប្រធាន អនុប្រធានក្រុមហ៊ុន សហគ្រាសក្នុងខេត្តព្រមទាំងមានការទទួលយ៉ាងរាក់ទាក់ពី ឯកឧត្ដម លី អ៊ុតនី ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ មន្ទីរពាក់ព័ន្ធ។
ឯកឧត្ដម អ៊ុង អ៊ឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យក្នុងជំនួបនេះបានលើកឡើងពីសក្តានុពល និងវិសាលភាពផ្ទៃដីធំធេង ប្រកបដោយជីជាតិ ដែលមានភាពងាយស្រួលលើការវិនិយោគផ្នែកកសិកម្ម មានជ្លូវជាតិ និងផ្លូវដែកដែលនិងតភ្ជាប់កម្ពុជាខេត្តបន្ទាយមានជ័យទៅខេត្តយូណានក្នុងពេលឆាប់នេះ ខេត្តក៍មានប្រជាជនភាគច្រើនប្រកបរបរកសិកម្ម ហើយក៏ជាកម្កាំងពលកម្មដ៏សម្បូបែបសម្រាប់បម្រើក្នុងរោងចក្រ សហគ្រាសអ្នកវិនិយោគទន់។
ឯកឧត្ដម អ៊ុង អ៊ឿន លើកឡើងពីការចុះ MOUរវៀងខេត្តទាំងពីរបន្ទាយមានជ័យយូណាន ជាលទ្ធផលបានទទួល ឧទ្យានមិត្តភាពកសិកម្ម ដែលចំណាយទឹកប្រាក់៥០ម៉ឺនដុល្លា ម៉ាស៊ីនម៉ូមទឹក២០០គ្រឿង និងអាគាសិក្សា១ខ្នងដែលមិនទាន់បានសាងសង់ដោយទីតាំងត្រូវរងទឹកជំនន់។
លោក ហ្សាង កុងហ្សីង អគ្គលេខាធិការរងទី១ នៃសភាពាណិជ្ជកម្មខេត្តយូណានមានប្រសាសន៍ថា: ខេត្តដែលមានទឹកដីជាប់ជាប់ព្រំប្រទល់គោគធំធេងមានអាកាសធាតុ មិន
ទៀងទាត់តែបានខិតខំដោយខ្លួនឯង រហូតទទួលបានជោគជ័យលើ ការងារវិនិយោគ ឧស្សហកម្ម និងការដាំដុះ។ហើយខេត្តយូណាននិងខិតខំរក្សាកិច្ចសហប្រតិប័ត្តការណ៍ល្អជាខេត្តបន្ទាយមានជ័យ ដើម្បីបង្កើនសេដ្ឋកិច្ចខេត្តទាំង២អោយកាន់តែមានភាពរីកចម្រើន។
ឯកឧត្ដម អ៊ុង អ៊ឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ: មានប្រសាសន៍ថ្លែងអំណរគុណដល់ខេត្តមិត្តដែលបានជួយជ្រោមជ្រែងរហូតមក ហើយនៅតែបន្តរក្សាកិច្ចសហប្រតិប័ត្តិការល្អនេះ និងជឿជាក់ថាអ្នកវិយោគខេត្តយូណាននិងសិក្សាលើភូមិសាស្ដ្រខេត្តដើម្បីបណ្ដាក់ទន់វិនិយោគក្នុងវិស័យណា១មិនខាន៕



































