ត្បូងឃ្មុំ៖ អាជ្ញាធរស្រុក និងសាលាអនុគុណស្រុកក្រូចឆ្មារ បានយកអំណោយមនុស្សធម៌មានអង្ករ គ្រឿងឧបភោគ បរិភោគ និងសំភារៈប្រើប្រាស់មួយចំនួនចែកជូនដល់ទុរគតជនគ្រួសារក្រីក្រ នៅក្នុងឃុំស្វាយឃ្លាំង និងឃុំប៉ើស២ នៅរៀលថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៤ ។
លោក ស្រេង លី គណៈអភិបាលស្រុក និងព្រះសិរីវិសាល ងន់ ថេង អនុគុណស្រុកក្រូចឆ្មារបានមានប្រសាសន៍ និងថេរដីការថា ដោយមើលឃើញការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ចាស់ជរា ទុរគតជន ស្ត្រីមេម៉ាយ ដែលរស់ពឹងស្នាក់អាស្រ័យ សាច់ញាតិ អ្នកជិតខាង បងប្អូនក្នុងភូមិជួយឧបត្ថម្ភនោះ ថ្ងៃនេះក្នុងនាមថ្នាក់ដឹកនាំ មានផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ បានមូលមតិគ្នាជាឯកច្ឆន្ទ បានពាំនាំអំណោយ ចែកជូនដល់បងប្អូនយើងដើម្បីជួយសម្រួលជីវភាព
រស់នៅដោយមានក្តីសង្ឃឹម ព្រោះទុក្ខវេទនារបស់ប្រជាពលរដ្ឋ ជាទុក្ខវេទនារបស់ថ្នាក់ដឹកនាំ ។ ថ្វីត្បិតតែអំណោយយើងមានតិចតួចមែន តែវាអាចជួយសម្រួលជីវភាពយើងបានមួយរយៈពេលដែរ នេះជាទឹកចិត្តស្រលាញ់រាប់អានរាក់ទាក់ ស្គាល់សុខទុក្ខបងប្អូននឹងចុះដល់មូលដ្ឋានផ្ទាល់តែម្តង ។ ដែលអំណោយនេះគឺធ្វើរួមគ្នា ចែកជូនដល់បងប្អូនក្រីក្រ ចំនួន៨នាក់ និងស្ត្រី
មេម៉ាយចំនួន១គ្រួសារ រស់នៅក្នុងឃុំស្វាយឃ្លាំង និងឃុំប៉ឹស២ ។ អ្នកចូលរួម មានតាំងនាមអាជ្ញាធរស្រុក កងរាជអាវុធស្រុក កាកបាទក្រហមស្រុក សាលាអនុគុណស្រុក និងឃុំទាំង២ ក្នុង១គ្រួសារទទួលបានស្មើៗគ្នា មានអង្ករ៣០គីឡូក្រាម ត្រីខ៤កំប៉ុង តៅហ៊ូ៣កំប៉ុង ទឹកស៊ីអ៊ីវ៣ដប ទឹកត្រី៣ដប ស្ករស១កញ្ចប់ ប្រេងក្រឡា១ដប សាប៊ូក្រអូប១ដុំ ម៉ុង២ ខ្នើយ១ ភួយ២កន្ទេលជ័រ១ កាធុនជ័រ២ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ ។ គួរបញ្ជាក់ដែរថា ការឧបត្ថម្ភថវិកា ជាថវិកាថ្ទាល់របស់លោកអភិបាលតែម្តង ហើយលោកអនុគុណស្រុក ក៏បានឧបត្ថម្ភថវិកាបន្ថែមចំនួន២ម៉ឺនរៀល ក្នុង១គ្រួសារផងដែរ ៕



































