ជប៉ុន​ផ្លាស់ប្ដូរ​រដ្ឋមន្ដ្រី​២​រូប​ក្នុង​មួយថ្ងៃ​

0

​រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ដ្រី ស៊ីន​ហ្សូ អា​បេ បាន​ជួប​វិបត្ដិ​យ៉ាងខ្លាំង នៅពេលដែល​រដ្ឋមន្ដ្រី​ពីររូប​លាលែង​ពី តំណែង​ក្នុង​រយៈពេល​មួយថ្ងៃ ។ អ្វីដែល គេ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​រដ្ឋមន្ដ្រី ដែល​លាលែង​ពី​តំណែង សុទ្ធសឹង​ជា​ស្ដ្រី​។ ភ្លាមៗ​នោះ បុគ្គល​ថ្មី​២​រូប​ត្រូវបាន ជ្រើសរើស​មក​13

ជំនួស​តំណែង​ដ៏​សំខាន់ គឺ លោកស្រី Yoko Kamikawa កាន់ តំណែង​ជា​រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌​ជំនួស លោកស្រី Midori Matsushima ដែល ទើបតែ​លាលែង​ពី​តំណែង ។ ចំណែក​រដ្ឋ មន្ដ្រី​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង ឧស្សាហកម្ម​គឺ​លោក Yoichi Miyaza-wa អាយុ​៦៤​ឆ្នាំ​ឡើងកាន់តំណែង​ជំនួស លោកស្រី Yuko Obuchi ។​14
​តាម​សារព័ត៌មាន​ក្យូ​ដូ រដ្ឋមន្ដ្រី ក្រសួង​យុត្ដិធម៌ Midori Matsushima បាន​លាលែង​ពី​តំណែង ក្រោយ​រយៈពេល ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ដែល​រដ្ឋមន្ដ្រីក្រសួង សេដ្ឋកិច្ច លោកស្រី Yuko Obuchi ដាក់​លិខិត​សុំលាលែង​ពី​តំណែង​ឡើងទៅ កាន់​នាយករដ្ឋមន្ដ្រី​ស៊ីន​ហ្សូ អា​បេ ។
​នាយករដ្ឋមន្ដ្រី​ជប៉ុន លោក​ស៊ីន​ហ្សូ អា​បេ​បានប្រកាស​ទៅកាន់​អ្នក​សារព័ត៌ មាន​ថា “​ខ្ញុំ​ជា​អ្នក​តែងតាំង​រដ្ឋមន្ដ្រី​ទាំង ពីររូប​ខាងលើ​ក្នុងនាម​ជា​នាយករដ្ឋមន្ដ្រី ខ្ញុំ​សូម​ទទួលខុសត្រូវ និង​សូម​អភ័យទោស ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​” ។​11
​អតីត​រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌ លោក ស្រី Matsushima ជាប់​ពាក់ព័ន្ធ​រឿង អាស្រូវ​ស្ដីពី​ច្បាប់បោះឆ្នោត ។ កាលពី ថ្ងៃទី​១៨ ខែតុលា គណបក្ស​ប្រជា​ធិ​ប តេ​យ្យ​ដែលជា​គណៈបក្សប្រឆាំង​បាន ចោទប្រកាន់​លោកស្រី​ថា លោកស្រី​បាន ចែក​ផ្លឹ​ត​ក្រដាស់​ដែលមាន​ឈ្មោះ​លោក ស្រី​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​នៅមុន ពេល​បោះឆ្នោត ។ ចំណែក​អតីតរដ្ឋមន្ដ្រី ក្រសួង​សេដ្ឋកិច្ច លោកស្រី Obuchi ទទួលរង​ការចោទប្រកាន់​ប្រើប្រាស់​មូល និ​ធិ​គោលនយោបាយ​ខុស​គោលដៅ ។12
​លោកស្រី Yuko Obuchi អាយុ​៤០ ឆ្នាំ ជា​អ្នកនយោបាយ​ស្រី​ដែល​កំពុងតែ លេចធ្លោ​ក្នុង​ឆាកនយោបាយ​ជប៉ុន ។ លោកស្រី​ជា​រដ្ឋមន្ដ្រី​មួយរូប​ក្នុងចំណោម រដ្ឋមន្ដ្រី​ស្រី​ទាំង​៥​រូប ត្រូវបាន​នាយក​រដ្ឋ មន្ដ្រី​ជប៉ុន លោក​ស៊ីន​ហ្សូ អា​បេ ជ្រើស រើស​ឱ្យ​កាន់តំណែង​សំខាន់ៗ​ក្នុង​គោល ដៅ​ជួយ​ដល់​វិស័យសេដ្ឋកិច្ច​ប្រទេស​នេះ រីកចម្រើន ។
​រឿងអាស្រូវ​ក្នុង​ជួរ​រដ្ឋាភិបាល​ជប៉ុន បានធ្វើឱ្យ​ការគាំទ្រ​ធ្លាក់ចុះ​យ៉ាងខ្លាំង ។ តាម​តួលេខ​របស់​បណ្ដាញ​ព័ត៌មាន​ក្យូ​ដូ បានឱ្យដឹងថា ពលរដ្ឋ​ជប៉ុន​៤៨,១​ភាគ រយ​គាំទ្រ​គណៈរដ្ឋមន្ដ្រី​របស់លោក​នាយក រដ្ឋមន្ដ្រី​ស៊ីន​ហ្សូ អា​បេ ជា​ចំនួន​ថយចុះ យ៉ាងខ្លាំង​បើ​ប្រៀបធៀប​នឹង​ខែកញ្ញា ឆ្នាំ ២០១៤​កន្លងមក​ដែលមាន​សំឡេង​ពល រដ្ឋ​គាំទ្រ​រហូតដល់​៥៤,៩​ភាគរយ 9