សាខាកាកបាទក្រហមខេត្តព្រះសីហនុនូវតែទទួលបានការគាំទ្រពីសប្បុរសជនរួមនិងមន្រ្តីរាជការក្នុងឱកាសទិវាខួបលើកទី១៦១

0

ខេត្តព្រះសីហនុ៖ ក្នុងឱកាសទិវាខួបលើកទី១៦១ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»ដែលបានរៀបចំធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រះសីហនុនូវតែទទួលបានការគាំទ្រពីសប្បុរសជនរួមនិងមន្រ្តីរាជការបន្តចូលរួមចំណែកនូវថវិកាផ្ទាល់ខ្លួន និងសម្ភារៈ ដើម្បីជាកម្លាំងស្នូលសម្រាប់ជួយដល់សង្គមជាតិ យកទៅប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ ជួយបងប្អូន ប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្ត រាយ ផ្សេងៗ។

ក្នុងនោះលោក/លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ដោយមានចំនួន ២៦នាក់ បាននាំយកអំណោយជាថវិកាមកប្រគល់ជូនដល់សាខាកាកបាលក្រហមកម្ពុជា ខេត្តព្រះសីហនុ គិតជា ប្រាក់រៀលបានចំនួន ៤៧.៨៥០.០០០រៀល(សែសិបប្រាំពីរលាន ប៉ែតសិបប្រាំម៉ឺនរៀល និងប្រាក់ដុល្លាចំនួន ២.២១៥ដុល្លារអាម៉េរិក(ពីរពាន់ពីររយដប់ប្រាំដុល្លារ)។ដោយទាំងអស់នេះហើយគឺដើម្បីឱ្យសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា និងពង្រឹងភាពធន់សហគមន៍ រួមទាំងជួយ សម្រាល ទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងជនងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះ របស់ចលនា អន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះ សីហនុ ក៏បានថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដែលបានចូលរួមបរិច្ចាគ ធន ធានឧបត្ថម្ភថវិកា និងសម្ភារៈ គឺដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ នៃភាពងាយរងគ្រោះនៅក្នុងប្រទេស ជាពិសេសខេត្តព្រះសីហនុ ដែលជាជំនួយការអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ហើយសាខាខេត្តបាន រៀប ចំកៀរគរ រកមូលនិធិ ដើម្បីជួយឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានធនធានធ្វើ ប្រតិ បត្តិ ការមនុស្សធម៌របស់ខ្លួន ដោយសំដៅចូលរួមចំណែកក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ការកសាង ភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយអត្រាឈឺ និងស្លាប់ នៃមាតា និងទារក កាត់បន្ថយ អត្រា គ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូ ររបស់ មនុស្សជាតិ និងវប្បធម៌អហឹង្សាជាដើម។ការចូលរួមរបស់សប្បុរសជនពីមនុស្សធម៌ទាំងអស់នេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលជួបទុក្ខលំបាកមិនថានៅទីកន្លែងណានោះទេ គឺកាកបាទ ក្រហម តាមជួយបងប្អូនប្រជាពលរដ្ឋជានិច្ចដោយអាចជួយទៅបាន។ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថា សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងចូលរួមបរិច្ចាគធនធានឧបត្ថម្ភជាថវិកា និងសម្ភារៈ ដើម្បីក្នុងការចូល រួមចំណែកដ៏សំខាន់សម្រាប់សង្គមជាតិ៕

នាគសមុទ្រ