ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ប្រកាសទទួលស្គាល់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក និងឃុំទាំង១២ នៃស្ទឹងត្រង់

0

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ចាម និងជាអភិបាល នៃគណៈអភិបាលខេត្ត នាថ្ងៃទី​២​ ខែមិថុនា​ ឆ្នាំ​២០២៤​នេះ​ បានអញ្ជើញប្រកាសទទួលស្គាល់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក និងឃុំទាំង១២ នៃស្ទឹងត្រង់ ក្រោមវត្តមាន​ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ដែលពិធីនេះប្រព្រឹតទៅនៅសាលាស្រុកស្ទឹងត្រង់។

គួរបញ្ជាក់ថា ឯកឧត្តម ហួត ហាក់ ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្ទឹងត្រង់ ។