រដ្ឋបាលខេត្តកំពង់ធំ បានបើកកិច្ចប្រជុំពិនិត្យ ផ្គូរផ្គង វាយតម្លៃលើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ធទ្រព្យសម្បត្តិរដ្ឋ របស់មន្ទីរ/អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ

0

(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត លោក ម៉ាក ចាន់តារា តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ លោកស៊ូ ចន្រ្ទី  អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ឯកឧត្តម លោក លោកស្រី ប្រធានមន្ទីរ/អង្គភាព អភិបាលក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ បានអញ្ជើញចូលរួម កិច្ចប្រជុំពិនិត្យ ផ្គូរផ្គង និងវាយតម្លៃ លើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យ សម្បត្តិរដ្ឋ របស់មន្ទីរ/អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ (តារាងប្រៀបធៀបនៃការកើនឡើង និងថយចុះទ្រព្យ សម្បត្តិរដ្ឋ ឆ្នាំ២០២៣) ជំរុញការធ្វើប័ណ្ណកម្មសិទ្ធដីដែលបានចុះក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោក ម៉ាក ចាន់តារា តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានមានប្រសាសន៍ថា ថ្នាក់មូលដ្ឋានក្រសួង-ស្ថាប័នមានចំនួន៣១មន្ទីរ-អង្គភាព បានរៀបចំបញ្ជីរសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣) បានបញ្ជូនមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីពិនិត្យផ្ទៀងផ្ទាត់កែតម្រូវឱ្យមានភាពត្រឹមត្រូវតាម ARMIS បានចំនួន២៩មន្ទីរ-អង្គភាព និងមិនទាន់បានរៀប រាល់ចំនួន០១មន្ទីរ-អង្គភាព មានដូចជា៖សាសាខាពន្ធដារបានកំពុងផ្គូរផ្គង ជាមួយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន០១ មន្ទីរ-អង្គភាព មានដូចជា÷ស្នងការការដ្ឋាននគបាល។ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង-ស្រុកមានចំនួន១០អង្គភាព បានរៀបចំបញ្ជីរសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣) បានបញ្ជូន រញ្ជូនមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តដើម្បីពិនិត្យផ្ទៀងផ្ទាត់កែតម្រូវឱ្យមានភាពត្រឹមត្រូវតាមប្រព័ន្ធSARMIS បានចំនួន១០អង្គភាព។ សាលាឃុំ-សង្កាត់មានចំនួន៨១អង្គភាព បានរៀបចំបញ្ជីរសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣) បានបញ្ជូនមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីពិនិត្យផ្ទៀងផ្ទាត់កែតម្រូវឱ្យមានភាពត្រឹមត្រូវតាមប្រព័ន្ធSARMIS បានចំនួន៧៨អង្គភាព បានកំពុងផ្គូរផ្គងជាមួយ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន០៣មន្ទីរ-អង្គភាព។

លោកជំទាវ លំ គន្ធារី បានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់ក្នុងការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យរដ្ឋរបស់មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត ក៍ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានប្រសិទ្ធភាព គណនេយ្យភាព សន្សំសំចៃ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមនីតិវិធី និងបញ្ញាតិច្បាប់កំណត់ជាធរមាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ដែលជាសេនាធិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ។

លោកជំទាវអភិបាលរងខេត្តកពង់ធំ បានបញ្ជាក់ថា មន្ទីរ-អង្គភាពក្នុងខេត្ត បានរៀបចំបញ្ជីរសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ(តារាងកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២) បានបញ្ជូនមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ត និងហិរញ្ញវត្ថុខេត្ត ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់កែតម្រូវឱ្យមានភាពត្រឹមត្រូវតាមប្រព័ន្ធSARMIS បានគ្រប់មន្ទីរ-អង្គភាពទាំងអស់ បានបញ្ជូនមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ។ អត្ថបទលោក ធូ កែវមុន្នី