ដល់បើគិតមកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ គឺរយៈពេល ៣ឆ្នាំ ទៅហើយ ដែល មេដឹកនាំផ្តាច់ការ ៤២ឆ្នាំ លោកអតីត ប្រធានាធិបតីលីប៊ី មួអាម៉ា ហ្គាដាហ្វី បានស្លាប់ បាត់បង់ ជីវិត ក្រោមថ្វៃដីដ៏សាហាវឃោរឃៅ ពីប្រជាជនខ្លួនឯង ដែលមានការគាំទ្រពីកង កម្លាំងទ័ពអាកាស
របស់ បណ្តាប្រទេសលោកខាងលិច និង អង្គការណាតូ។
រំលឹកដល់ ៣ឆ្នាំមុន ជាពេលដែលបដិវដ្តន៍ផ្លាម្លិះ បានរាលដាលមកដល់លីប៊ី បន្ទាប់ពីវាបាន ផ្តួលរំលំដោយជោគជ័យនៅរបបដឹកនាំទុយណេស៊ី ដែលមានអាយុ កាលជាង ២០ឆ្នាំ, របបផ្តាច់ការអេហ្ស៊ីប វ័យ ៣២ឆ្នាំ, និង រហូតមកដល់បច្ចុប្បន្ននេះ គឺប្រទេសស៊ីរី ដែលមានរដ្ឋាភិបាល រឹងមាំមួយ អាចទប់ទល់នឹង ក្រុមបាតុករប្រឆាំងបាន។
លោក មួអាម៉ា ហ្គាដាហ្វី បានស្លាប់នៅក្រោមការតាមប្រម៉ាញ់ ទាំងលើដី និង អាកាស ហើយ ទីបំផុតទោះរូបលោក រត់ពួននៅក្នុងលូក្រោមស្ពានមួយ នៃទីក្រុងស៊ឺត ដែលជាស្រុកកំណើត របស់លោកនោះក៏ដោយ ក៏លោកមិនអាចគេចេញពីសេចក្តីស្លាប់ ក្រោមស្នាដៃនៃជនជាតិ ខ្លួនឯង ដែលបានងើបឡើងប្រឆាំង ក្រោមការដុតរោលពីបរទេសនោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ការស្លាប់របស់លោក ហ្គាដាហ្វី មិនមែនមានន័យថាលីប៊ី ប្រែមក ជាមានសេរីភាពសន្តិភាពពេញលេញនោះទេ ប៉ុន្តែដែនដីមហា អំណាចប្រេងនៅអាហ្វ្រិកខាង ជើងមួយនេះ បានក្លាយជាទីវាលប្រយុទ្ធគ្នា រវាងក្រុមនិកាយផ្សេងៗ ដែលបែកខ្ញែកគ្នា ក្រោយរបបស្នូលដួលរលំ ហើយជាតិ សាសន៍ដែលធ្លាប់តែរួមគ្នា អស់កាលជាង ៤០ឆ្នាំ ក៏ប្រែ ក្លាយជាទឹកដីដែលមានតែការដណ្តើមអំណាច និង ឈ្លោះទាស់ទែងគ្នា៕


































