កំពង់ស្ពឺ= បុរសដែលជាកម្មកររោងចក្រម្នាក់ដែលបម្រើការក្នុងរោចក្រ សាងវ៉ូ ត្រូវបានសន្តិសុខចាប់បានភ្លាមៗខណះបុរសនេះបានព្យាយាមលួចអាវ ដែលបានដេររួច ចំនួន៥អាវ បម្រុងយកចេញពីរោងចក្រតែត្រូវបានក្រុម សន្តិសុខ បានឃើញហើយក៏ចាប់បានទាំងវត្ថុតាងបញ្ជូនឲ្យ ប៉េអឹមស្រុកសំរោង ទង ចាត់ការតាមច្បាប់ ។ រោងចក្រជាច្រើនក្នុងខេត្តកំពង់ស្ពឺស្ទើតែខ្សយ័ធន់ ដោយក្រុមកម្មករមួយចំនួនបានលួចសម្ភារះ ដូចជាខោ អាវ ជាផលិតសម្រេច ចេញពីក្នុងដោយមានផ្ទៃក្នុងជាច្រើនរងចាំទិញ ហើយជនល្មើសតែងតែរួចខ្លួន ទើបបទល្មើសនេះនៅតែបន្តកើតមាន ដែលធ្វើឲ្យវិនិយោគបាត់បង់ជំនឿចិត្ត មកលើប្រពន្ធ័ ច្បាប់របស់យើង ។
ករណីចាប់បានជនសង្សយ័លួចអាវរោងចក្រសាងវ៉ូនេះបានកើតឡើងល្ងាចថ្ងៃសៅរ៏ទី ១៨ខែ តុលា ឆ្នាំ២០១៤ នៅចំណុចក្នុងរោងចក្រ មានទីតាំងភូមិធ្លក ឃុំត្រពាំង គង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនសង្សយ័ដែលសន្តិសុខចាប់បាននោះមានឈ្មោះ លឹម កង ភេទប្រុសអាយុ ២៨ឆ្នាំជាកម្មករក្នុងរោងចក្រសាងវ៉ូ នេះបម្រើការផ្នែកវិចខ្ចប់ មានទីលំនៅរស់នៅ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
តាមការឲ្យដឹងពីលោកអនុសេនីយ៏ឯក វិន ឡេងហួង មេបញ្ជាការមូលដ្ឋានកង រាជ អាវុធហត្ថស្រុកសំរោងទងបានឲ្យដឹងថា ជនសង្សយ័បានមកធ្វើការជា ធម្មតាតែដល់ពេលរាបចំវិចខ្ចប់ជនសង្សយ័បានលួចយកអាវ មានចំនួន៥ អាវ លាក់ចូលក្នុងសម្ភារះ បម្រុងដឹកចេញក្រៅ ក៏ត្រូវបានសន្តិសុខចាប់ប្រគល់ឲ្យរូប លោក ។
មេបញ្ជាការបន្តថា ជនសង្សយ័បានឆ្លើយសារភាពដែរ ហើយច្ចុប្បន្នជនសង្សយ័ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តហើយដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕


































