ដើម្បីបង្កភាពងាយស្រួលជូន ភ្ញៀវទេសចរណ៏ក្រុមហ៊ុន ជី.ធី.វី.ស៊ី បាននឹងកំពុងពង្រីក​សេវាដឹកជញ្ជូនរបស់ខ្លួន​​ ​ទៅប្រទេស​វៀតណាម​និងថៃ តាមផ្លូវសមុទ្រ

0

ខេត្តព្រះសីហនុ ៖អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី មានប្រសាសន៍នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៤ នេះថា បច្ចុប្បន្ន ក្រុមហ៊ុន ជី.ធី.វី.ស៊ីបាននឹង កំពុងពង្រីកសេវាកម្មដឹកជញ្ជូន របស់ខ្លួន ដោយបាន ពង្រីកសេវាដឹកអ្នកដំណើរធ្វើដំណើរ ឆ្លងប្រទេស គឺចេញដំណើរពី កំពង់ផែក្រុងព្រះសីហនុ ឆ្លងកាត់ ខេត្ត កោះកុង ឆ្ពោះទៅកាន់ខេត្តត្រាត ប្រទេសថៃ ដោយប្រើប្រាស់អូប័រល្បឿន លឿន របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា។ក្នុងគោលដៅលើវិស័យទេសចរណ៍ របស់ខ្លួន ដើម្បីបំរើដល់តម្រូវការចាំបាច់ ក៏ដូចជាផ្តល់ នូវភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឬអតិថិជន ដែលតែងតែគាំទ្រ សេវាបំរើ   របស់ក្រុមហ៊ុននេះ ទាំងពេលកន្លងមក និងបន្តទៅថ្ងៃអនាគត។

អ្នកឧកញ៉ា បន្តទៀតថា ចំពោះការងារពង្រីកសេវាកម្មដឹកជញ្ជូន ដើម្បីជួយសម្រួលដល់តម្រូវការ របស់ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី លើគម្រោងថ្មីនេះ ប្រយោជន៍ដើម្បីជម្រុញដល់ការងារវិនិយោគ ផង និងពង្រីកវិស័យទេសចរណ៍ ជាមួយប្រទេសជិតខាង នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃច្រករបៀងសេដ្ឋកិច្ច កម្ពុជា-វៀតណាម និងថៃ ឲ្យមានភាពងាយស្រួល និងកាត់បន្ថយការចំណាយច្រើន។

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់បន្ថែម ថា  ជាជំហ៊ានដំបូង ក្រុមហ៊ុនបានបញ្ជូនក្រុមការងារជំនាញ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី នៅតាមផ្នែកនីមួយៗ ដោយមានទាំងមន្ត្រីជំនាញមន្ទីរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋ បាល ខេត្តព្រះសីហនុ អមដំណើរជាមួយផងនោះ បានធ្វើដំណើរ ឆ្ពោះទៅកាន់ ខេត្តត្រាត ប្រទេសថៃ ដើម្បីជួប ប្រជុំ ពិភាក្សាគ្នា ជាមួយ អាជ្ញាធរខេត្តត្រាត លើការងារតភ្ជាប់គម្រោង ដឹកជញ្ជូន តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃច្រករបៀងសេដ្ឋកិច្ច កម្ពុជា-វៀតណាម និងថៃ ធ្វើយ៉ាងណាជំរុញឲ្យគម្រោងនេះ លេចចេញជារូបរាង ឲ្យបានឆាប់ៗ៕

នាគសមុទ្រ