ក្រុងកោះរ៉ុង៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នៅវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុនGTVCទៅទទួលស្រ្តីម្នាក់មានជំងឺធ្ងន់ធ្ងរដើម្បីបញ្ជួនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុជួយសង្គ្រោះបន្ទាន់ ។
អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ ធៀម ទូច អាយុ ៥៦ឆ្នាំជាអ្នកខេត្ត សៀម រាប មកលេងកូនធ្វើការនៅកោះរ៉ុងសន្លឹម ហើយក៏កើតមានជំងឺធ្ងន់ត្រូវការជួយសង្រ្គោះបន្ទាន់ ទើប លោកឲ្យ អូប័រ ពេទ្យ របស់ក្រុមហ៊ុនGTVCដឹកបញ្ជូនភ្លាមៗមកកាន់មន្ទីរពេទ្យខេត្តតែម្តង។ស្រ្តីខាងលើ ត្រូវបាន បញ្ជូនពីក្រុង កោះរ៉ុង មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាម រថយន្ត សង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕
នាគសមុទ្រ