ក្លិបយក្សអាល្លឺម៉ង់ Bayern Munich បានប្រកាសថា កីឡករ Bastian Schweinsteiger (បាស្ទៀន ស្វេនស្តៃហ្គើ) បានវិលត្រឡប់មកវឹកហាត់ជាមួយក្លិបវិញហើយនៅចុងសប្តាហ៍នេះ ។
កីឡាករវ័យ៣០រូបនេះមិនបានចូលលេងនោះចាប់តាំងពីបានជួយឥន្ទ្រីដែកអាល្លឺម៉ង់ ឲ្យលើក ពាន World Cup នៅប្រទេសប្រេស៊ីលកាលពីខែកក្កដាដោយសារតែរូបគេមានបញ្ហារបួសជង្គង់ ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វត្តមានរបស់គេនៅកន្លែងវឹកហាត់បានបញ្ជាក់ថា រូបគេនឹងអាចចូលលេងជាធម្មតាបានវិញនៅសប្តាហ៍ក្រោយ ។
គួរបញ្ជាក់ថា Schweinsteiger បានបង្ហាញខ្លួនក្នុងឈុតធំរបស់ក្លិប Bayern Munich ក្នុងឆ្នាំ ២០០២ ហើយមកដល់ពេលនេះរូបគេស៊ុតបញ្ចួលទីឲ្យក្លិបនេះបានចំនួន៤០គ្រាប់ ៕