ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការី នាំយកថវិកាបេឡាមរណាង្គ្រោះ និងអំណោយដ៏ថ្លែថ្លារបស់សម្តេចធិបតី ហ៊ុន  ម៉ាណែត  និងលោកជំទាវ ទៅឧបត្ថម្ភជូនក្រុមគ្រួសារសពសពអតីតយុទ្ធជន នៅដីសម្បទានសង្គមកិច្ច ស្រុកសន្ទុក

0

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅចូលរួមក្នុងពិធីបុណ្យសព និងនាំយកនូវថវិកាបេឡាមរណសង្គ្រោះ ព្រមទាំងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យសពនេះផងដែរ។

     ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ ចំពោះការបាត់បង់ជីវិតរបស់លោកពលបាលទោ រិទ្ធិ ចាន់ ដែលជាអតីតយុទ្ធជនពិការ ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិក្នុងសម័យសង្គ្រាម ហើយត្រូវបានទទួលមរណភាពដោយរោគាពាធក្នុងជន្មាយុ៥៤ឆ្នាំ នៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកសន្ទុក និងអាជ្ញាធរដែនដី បានថ្លែងនូនការសោកស្ដាយអាឡោះអាល័យ និងបានគោរពបួងសួងដល់វិញ្ញាណក្ខន្ធលោកពលបាលទោ រិទ្ធិ  ចាន់ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយនិងបានជូនពរដល់ក្រុមគ្រួសារសព សូមមានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន  និងត្រូវខឹតបង្ករបង្កេីនផលចិញ្ចឹមសត្វដោះស្រាយជីវភាពរស់នៅ លើដីសម្បទានសង្គមកិច្ច ដែលសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់ជូន  ។

នៅក្នុងពិធីបុណ្យសពនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតរួមមាន អង្ករចំនួន ៥០ គីឡូក្រាម មីជាតិចំនួន ពីរកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយួរ ត្រីខកំប៉ុងចំនួនពីរយួរ ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផងដែរ។

ក្រុមគ្រួសារសពលោកពលបាលទោ  រិទ្ធិ ចាន់ បានសូមគោរពថ្លែងអំណរគុណដីជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី និងឧត្តមសេនីយ៍ទោសោម ស៊ុន ព្រមទាំងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានបម្រើបងប្អូនអតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ ដោយអស់ពីចិត្តពីថ្លើម និងសូមគោរពជូនពរសម្តេច និងលោកជំទាវ ព្រមទាំងឯកឧត្តម អស់លោកទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ