ដំណាំស្រូវរដូវវស្សាប៉ះពាល់ដោយសារដង្កូវហ្វូងបំផ្លាញចំនួន ៣.៧២៣ហិចតា នៅស្រុកស្ទោង

0

(កំពង់ធំ) ៖មន្ត្រីជំនាញបានឱ្យដឹងថា ផលប៉ះដោយសត្វ​ដង្កូវហ្វូងនៅក្នុងស្រុកស្ទោងកំពុងតែរីកដុះដាលខ្លាំងឡើង តែយ៉ាងណាក៍ដោយអាជ្ញាធរ និងមន្ត្រីជំនាញកំពុងជួយសង្ក្រោះឱ្យខានតែបាន ។ មកពេលនេះថ្ងៃ​ទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ដំណាំស្រូវរដូវវស្សាប៉ះពាល់ដោយសារដង្កូវហ្វូងបំផ្លាញចំនួន៣.៧២៣ហិចតាចំនួន៥ឃុំ ស្មើនឹង ៣៤ភូមិ ក្នុងនោះដំណាំស្រូវសង្រ្គោះបានចំនួន២.៣២២ហិចតាហើយ។

 លោក អ៉ឹម ប៊ុនថាន ប្រធានការិយាល័យ​ក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានបញ្ជាក់ថា មន្រ្តីកសិកម្មឃុំ និងអាជ្ញាធរភូមិ-ឃុំ នៅតែបន្តចុះត្រួតពិនិត្យស្ថានភាពដំណាំស្រូវរដូវវស្សារង​ការបំផ្លាញដោយសារដង្កូវហ្វូង និងផ្សព្វផ្សាយពីវិធានការកំចាត់ដល់កសិករនៅឃុំចំណាក្រោម ឃុំចំណាលើ ឃុំរុងរឿង ឃុំបន្ទាយស្ទោង និងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ ។

ការបង្ហាញរបស់ប្រជាពលរដ្ឋ​ ប្រជាកសិករច្រើននាក់បានសំណូមពរ​ដល់អាជ្ញាធរ និងមន្ត្រីជំនាញពន្លឿន​ការទប់ស្កាត់និងបង្រ្កាបសត្វដង្កូវហ្វូងនេះឱ្យឆាប់រហ័ស មិនដូច្នោះទេពួកគាត់​បាត់បង់​ដំណាំស្រូវវស្សានេះជាមិនខាន៕​ អត្ថបទលោក ធូ កែវមុន្នី