កីឡាករ Gabriel Obertan រកបានមួយគ្រាប់ជួយឲ្យ Newcastle United យកឈ្នះលើ Leicester City ក្នុងលទ្ធផល 1-0 ដែលនេះជាជ័យជម្នះលើកដំបូងក្នុងក្របខណ្ឌ Premier League សម្រាប់ក្រុមរបស់លោក Alan Pardew (អាឡាន ផាឌូ) ។
ក្រុមទាំងពីរមានឱកាសសម្រុកគ្នាទៅវិញទៅមកនៅក្នុងតង់ទី១ប៉ុន្តែមិនមានក្រុមណាអាចបំបែករនាំងការពារគ្នាបានឡើយធ្វើឲ្យចប់តង់ទី១ក្រុមទាំងពីររក្សាលទ្ធផល 0-0 ។
លុះចូលដល់តង់ទី២ ក្រុមទាំងពីរនៅតែមានឱកាសរៀងខ្លួនរហូតដល់ការប្រកួតនៅនាទីទី៧១ទើបកីឡាករ Gabriel Obertan អាចរកបានមួយគ្រាប់ជួយឲ្យក្រុមម្ចាស់ផ្ទះ Newcastle នាំមុខមុន 1-0 ។ ក្រោយមក Leicester ក៏បានព្យាយាមធ្វើការវាយសម្រុកវិញផងដែរប៉ុន្តែមិនទទួលបានលទ្ធផល ឡើយ លុះចប់ការប្រកួតទាំងពីរតង់ Newcastle បានយកឈ្នះ Leicester ក្នុងលទ្ធផល 1-0 ។
គួរបញ្ជាក់ថា បច្ចុប្បន្ន Newcastle កំពុងឈរនៅលំដាប់ទី១៨ក្នុងតារាង Premier League ដោយមាន៧ពិន្ទុ ៕