ក្រុងប៉ោយប៉ែត៖ផ្លូវធ្វើដំណើរចេញទៅក្រៅប្រទេស លើស្ពានអន្តរជាតិប៉ោយប៉ែតបានក្លាយជាកន្លែងលក់ទំនិញទៅហើយ ជារៀងរាល់ថ្ងៃគេមិនដែលឃើញមានវិធានការទប់ស្កាត់ណាមួយពីសំណាក់មន្ត្រីច្រកទ្វារនិងសមត្ថកិច្ចដែលនៅទីនោះឡើយ បង្កការប៉ះពាល់ដល់វិស័យទេសចរណ៏ធ្ងន់ធ្ងរ
ទៀតផង ។សូមបញ្ជាក់ដែលថា នៅលើស្ពានអន្តរជាតិប៉ោយប៉ែត មានការកកស្ទះជាប្រចាំដែលការកកស្ទះនោះ ភាគច្រើនបង្កមកពីរទេះអូសទំនិញ រទេះអូសខោអាវគីប និងមកពីរថយន្តដឹកហ្គាសចេញចូលទៅមកហើយក្រៅពីនោះ ក៏មានអ្នកអង្គុយសុំទានអ្នកទួលទំនិញអាហារបរិភោគ ដែលមានថាស និងចង្អេរ កញ្ជ្រែងបាននាំគ្នាទៅដាក់តាមបណ្តោយផ្លូវលើស្ពានចេញទៅថៃ និងចូលមកប្រទេសកម្ពុជាវិញសព្វថ្ងៃនេះ។
គួរំលឹកដែលថា មានការរអ៊ូរមិនចេះដាច់ពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ ដែលចេញចូលមកកម្ពុជា និងទៅក្រៅប្រទេសថា មិនគួរណាសមត្ថកិច្ចនិងមន្ត្រីច្រកទ្វារបណ្តោយអោយក្រុមអាជីវករនាំគ្នាមកដាក់កញ្ច្រែងលក់បែបអាណាធិបតេយ្យលើស្ពានដ៏តូចចង្អៀតនោះទេ ភ្ញៀវទាំងនោះបានបន្តទៀតថា ពីមូយថ្ងៃទៅមួយថ្ងៃពួកគាត់មិនដែលមានផ្លូវល្អដើស្រួលដូចច្រកទ្វារឯទៀតៗនោះឡើយ ហើយទង្វើររបែបនេះគួរតែបន្ទោសទៅលើមន្ត្រីច្រកទ្វារទើបសាកសំ
មិនត្រូវស្តីបន្ទោសទៅលើអ្នកលក់តូចតាចនោះឡើយ ព្រោះថា ស្ពានអន្តរជាតិមិត្តភាពកម្ពុជាថៃនេះ គឺមានមន្ត្រីទីស្នាក់ការច្រកទ្វារនិងកំលាំងសមត្ថកិច្ចចម្រុះ ដែលប្រចាំការនៅទីនោះ ជាអ្នកទទួលខុសត្រូវទាំងស្រុង ទៅលើហេតុការខាងលើនោះតែម្តង ភ្ញៀវទាំងនោះសំណូមពរទៅដល់អស់ថ្នាក់ខេត្ត និងថ្នាក់អន្តរក្រសួងទេសចរណ៏ មេត្តាជួយមានវិធានការទប់ស្កាត់ផង ពុំនោះសោធករណីកកស្ទះចរាចណ៏លើស្ពានអន្តរជាតិខាងលើនោះ គឺវាកើតមានជាហូរហែរអឹចឹង ។
លោកអានវណ្ណះ ប្រធានថ្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទលោកនិងមានវិធានការចាត់ការជាបន្ទាន់មិនត្រូវអោយមានរូបភាពបែបនេះនៅលើស្ពានអន្តរជាតិត៏ទៅទៀតទេ លោកអានវណ្ណះ បន្ថែមទៀតថា ពីមួយថ្ងៃទៅមួយថ្ងៃលោកទទួលស្គាល់ថា ពិតជាមានករណីកកស្ទះចរាចណ៏នៅលើស្ពាននោះមែនប៉ុន្តែមិនមែនមកពីខាងកម្ពុជានោះ ឡើយ គឺបណ្តាលមកពីខាងថៃទាំងអស់ ដែលជាអ្នកបង្កទាក់ទិននិងការត្រួតពិនិត្យយឺតយ៉ាវទើបអោយមានការកកស្ទះលើស្ពានជារៀងរាល់ថ្ងៃបែបនេះ តែទួសជាបែបណាក៏ដោយក៏អាជ្ញាធរនិងសមត្ថកិច្ចមន្ត្រីជំនាញនៅតែ រកវិធីបញ្ជេះដោយមិនអោយមានការកកស្ទះត៏ទៅ
ទៀតឡើយ ៕