គ្រោះចរាចរណ៍បណ្តាលឲ្យស្នងការរងនគបាលម្នាក់បាត់បង់ជីវិត

0

ឧត្តរមានជ័យ៖ មានករណ៍បណ្តាលឲ្យ
ស្នងការរងម្នាក់ស្លាប់ហេតុការនេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៥ នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
រថយន្តម៉ាកអាល់ផាត ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2D.6675 បានបុកពីក្រោយនឹងរថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2C.3354 ដែលកំពុងឈប់ចតនៅខាងស្តាំដៃនៃផ្លូវ។
ប្រភពកន្លែងកើតហេតុ បានឲ្យដឹងថាជនរងគ្រោះជាតៃកុង
រថយន្តអាល់ផាត ឈ្មោះ ឯម សុវណ្ណរ៉ា (ហៅ សុខឆេះ) មានឋានៈជា ស្នងការរង នៃស្នងការដ្ថាននគរបាល
ខេត្តឧត្តរមានជ័យ ទទួលបន្ទុកបេតិកភ័ន្ធ បានស្លាប់បន្ទាប់ពីត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។

ប្រភពនៅកន្លែងកើតហេតុឲ្យដឹងបន្តថា រថយន្តអាល់ផាត ខាងលើបានបើកបរក្នុងល្បឿនលឿន ថែមពុំបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពផង នោះហើយបានធ្វើដំណើរ ពីទិសខាងលិច ទៅខាងកើតុ។
នៅពេលមកដល់កន្លែងកើតហេតុ រថយន្តនោះបានបុកទៅនឹងរថយន្តតាកូម៉ាដែលឈប់ចត សង្កត់ទៅផ្នែកខាងក្រោយ។

ជួបគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨:២០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៦ឆ្នាំ ។
ចំពោះសព លោក វរសេនីយ៍ឯក ឯម វណ្ណារ៉ា ត្រូវបានតម្កល់នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ ដើម្បីរៀបចំពិធីបុណ្យទៅតាមប្រពៃណី ទំនៀម ទម្លាប់នៃព្រះពុទ្ធសាសនា ៕ដោយ៖ភ្នំដងរ៉ែក