បើក​ពិព័រណ៍​បុព្វបុរស នៃ​អាណាចក្រ​ខ្មែរ នៅ​សារមន្ទីរ ខេត្តបន្ទាយមានជ័យ​ឲ្យ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូល​ទស្សនា​ជា​ផ្លូវកា​

0

ខេត្តបន្ទាយមានជ័យ​៖
​ពិព័រណ៍​បុព្វបុរស​នៃ​អាណាចក្រ​ខ្មែរ​នៅ​សារមន្ទីរ​ខេត្តបន្ទាយមានជ័យ​បាន​សម្ពោធ​បើក​អោយ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ចូល​ទស្សនា​វត្ថុ​បុរាណ​រាប់ពាន់​មុខ​សម្បូរបែប​ល្អ​វិចិត្រ​ចាប់ពី​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៤​ជា​ផ្លូវការ​តទៅ​។ ប៉ុន្តែ​អ្វីដែល​សំខាន់​ក្នុង​ពិព័រណ៍​នេះ​គឺ ភ្ញៀវ​នឹង​បាន​ទស្សនា វត្ថុ​ស័​ក្ត​សិទ្ធិ​ដ៏​កម្រ គឺ​ថ្ម​រូប​អណ្តើក​អណ្តែត ដែល​អាច​ស្រង់ទឹក​លាបមុខ ខ្លួនប្រាណ ដើម្បី​លើ​កក​ម្កើ​ង​បុណ្យ​ស​ក្កិ​លាភសក្ការៈ​និង​ជោគ​ជាតា​រាសី​ជាដើម​។ លោក ឃឹម សា​រឹទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិ​ល្ប៍ះ​និង​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​អភិបាលរង​ខេត្ត និង​មន្ត្រី សាស្ត្រាចារ្យ និស្សិត និង​លោកស្រី ច​យ ហាន់​ណាន់ ក្លាក (Mrs Joyce Hannan Clark) ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​អង្គការ​គាំពារ​មរតក បាន​ចូលរួម​ពិធី​ដ៏​មហោឡា​រឹក​នោះ​។​ទីតាំង​សារមន្ទីរ​ខេត្តបន្ទាយមានជ័យ ស្ថិតនៅក្នុង​បរិវេណ​វេទិកា​ខេត្ត ជ្រុង​ខាងកើត ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោ​ភ័ំ​ណ ឬ​ចំ​កណ្តាល​ក្រុង​តែម្តង​។image

ពិព័រណ៍​បុព្វបុរស នៃ​អាណាចក្រ​ខ្មែរ នៅ​សារមន្ទីរ​ខេត្តបន្ទាយមានជ័យ នាពេលនេះ មានតែ​មួយកន្លែង​គត់ ក្នុងប្រទេស​កម្ពុជា និង​ក្នុង​ពិភពលោក​។ ពិព័រណ៍​នេះ សហការ​រៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: និង​ឧបត្ថម្ភ ដោយ​អង្គការ​កេរ​មរតក ដើម្បី​រួមចំណែក​ការពារ​បេ​តិក​ភ័​ណ្ឌ នៅ​ប្រទេស​កម្ពុជា​។ ពិព័រណ៍​មាន​តាំង​បង្ហាញ​ភាជន៍ ឧបករណ៍​ធ្វើ​ពី​ដែក សំរឹទ្ធិ អង្កាំកែវ អង្កាំ​ថ្ម ព្រមទាំង​បង្ហាញ​ពី​វិធី​កប់​សព បុព្វបុរស និង​វត្ថុ​សំណែន ដែល​រកឃើញ​នៅ​ភូមិ​សូ​ភី និង​គោក​ទ្រាស ដែលជា​ស្ថានីយ៍ ចុង​សម័យ​បុរេប្រវត្តិ​។​បំណង​មួយទៀត គឺ​ពង្រឹង​បច្ចេកទេស តាំងពិព័រណ៍ អោយ​កាន់តែ​ប្រសើរឡើង ព្រមទាំង​ផ្សព្វផ្សាយ​ព័ត៌មាន អំពី​បេ​តិក​ភ័​ណ្ឌ​វប្បធម៌ ពិសេសៗ​របស់​កម្ពុជា​។ ពិព័រណ៍​ក៏មាន​គោលបំណង ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ អោយមក​ទស្សនា​។​image (3)
​លោក ហេង សុ​ផា​ឌី អគ្គនាយករង អគ្គនាយកដ្ឋាន​បេ​តិក​ភ័​ណ្ឌ ធ្វើជា​មគ្គុទេសក៍ បង្ហាញ​មន្ត្រី​ថ្នាក់ដឹកនាំ និង​ភ្ញៀវ​ត្រួសៗ ពី​ការស្រាវជ្រាវ​បុរេប្រវត្តិសាស្ត្រ នៅ​ប្រទេស​កម្ពុជា ដោយ​អ្នកប្រាជ្ញ​បរទេស និង​ខ្មែរ លើ​ស្ថានីយ៍​ចាស់ និង​ថ្មី ជាច្រើន ស្ថិត​យុគ​សំរឹទ្ធិ ដែក​..​មាន​ចំណាស់​ពី ២.០០០ ទៅ ៣.៥០០ ឆ្នាំមុន គ​.​ស​។ ការរកឃើញ និង​ការសិក្សា​ស្រាវជ្រាវ ស្ថានីយ៍​បុរាណ កាន់តែច្រើន នាំ​អោ​យើង​យល់ កាន់តែ​ស៊ីជម្រៅ ពី​អតីតកាល​នៃ​ប្រទេស​កម្ពុជា ចាប់ពី​បុរេប្រវត្តិ រហូតដល់​ក្លាយជា​រដ្ឋ មហាអំណាច អាណាចក្រ ខ្មែរ នៅ​អាស៊ីអាគ្នេយ៍​។image (1)
​តាមពិត​នៅ​បន្ទាយមានជ័យ មាន​ស្ថានីយ៍​បុរាណវិទ្យា ទេព​កោសា​-​ស្នាយ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ និង​ទី​កំណាយ​ខុសច្បាប់ កន្លងមក ច្រើន​កន្លែង​ទៀត ដែល​រកឃើញ​លទ្ធផល ពី​ចំណាស់​នៃ​ប្រទេស និង​ជាតិពន្ធុ ប្រជាជាតិ​ខ្មែរ លើទឹក​ដី ទាំង​បុរេប្រវត្តិសាស្ត្រ និង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ពុំ​ដូច​ប្រទេសជិតខាង ដែល​ទើប​កកើត​ជា​រដ្ឋ ក្រោយ គ​.​ស នោះទេ​។​ធ្វើ​កំណាយ ដើម្បី​លួច​ប្លន់​វត្ថុ​បុរាណ បុរេប្រវត្តិ​ទាំងនោះ មាន​រាប់សិប​កន្លែង គឺ​នៅ​ស្រុក​ថ្មពួក ស្វាយចេក ភ្នំស្រុក អូរជ្រៅ ព្រះនេត្រព្រះ ម៉ាឡៃ​។​ស្ថានីយ៍​ភូមិ​សូ​ភី ឃុំ​សូ​ភី ស្រុក​អូរជ្រៅ ស្ថិតនៅ​កណ្តាល​ភូមិ​ដ៏​ធំ រកឃើញ​ដំបូង​នៅ​ឆ្នាំ ២០០៧ ជា​វាល​កប់​សព​បុព្វបុរស​ដ៏​ធំ ក្នុង​តំបន់​។image (2)

ផ្នូរ​បុរាណ​រាប់រយ ត្រូវ​រកឃើញ ពេល​ជីកដី​សាងសង់​។ ក្រសួង​វប្បធម៌ និង​សាកលវិទ្យាល័យ​ស៊ីតនី ប្រទេស​អូស្ត្រាលី បានធ្វើ​កំណាយ​សង្គ្រោះ ២​លើក​។ ការសិក្សា​សរីរ​:​វិទ្យា បង្ហាញថា ផ្នូរ​បញ្ចុះសព​មនុស្ស​ជំទង់ និង​កូនក្មេង រួម​នឹង​សំណែន​បន្លុង​សព​ដូចជា ឆ្អឹង​សត្វ អង្កាំ អលង្ការ សំរឹទ្ធិ ចង្ក្រង់ ខ្នារ​អំបោះ វត្ថុ​ធ្វើ​ពី​ដែក និង​ភាជន៍​។​ល​។​ឯ​ស្ថានីយ៍​គោក​ទ្រាស ភូមិ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ស្ថិតនៅ ៥ គម ឦសាន​ប្រាសាទបន្ទាយឆ្មារ រកឃើញ​ឆ្នាំ ២០០៦ ហើយ​ក្រសួង​វប្បធម៌ បានធ្វើ​កំណាយ​ផ្លូវការ នៅ​ឆ្នាំ ២០១២ ពេល​រាជរដ្ឋាភិបាល សា្ថ​ប​នា​ផ្លូវជាតិ​លេខ​៥៦ វាង ហើយ​ចំ​លើ​ផ្នូរ​សព ដែល​រកឃើញ ៦ មាន​បញ្ចុះ​សំណែន ស្រដៀង​នៅ​ភូមិ​សូ​ភី​ដែរ តែ​image

ថែម​មាន​វត្ថុ​ធ្វើ​ពី​មាស និង​រកឃើញ​កាកសំណល់ ពពួក​ខ្យង​ខ្ចៅ គ្រុំ​។​ល​។ លោក ហេង សុ​ផា​ឌី អគ្គនាយករង និង​លោក យង់ តាំង​គួ​យ និង​លោកស្រី ច​យ​ហាន់​ណាន់ ក្លាក អោយដឹងថា សម្ភារៈ និង​វត្ថុ​បូរាណ តាំងពិព័រណ៍ គឺ​រក្សាទុក​ជូន​សារមន្ទីរ ត​រហូត​ទៅ ហើយ​បាន​បើក​អោយ សាធារណ​: ជន​ទស្សនា រាល់ថ្ងៃ​។ លោក ឃឹម សារី​ទ្ធិ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: ស្នើអោយ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត គ្រឹះស្ថានសិក្សា​សាធារណ​: និង​ឯកជន រៀបចំ​អោយ​គ្រូ សិស្ស និស្សិត ទស្សនា​ស្វែងយល់​ជា​កញ្ចប់ នៅ​សារមន្ទីរ​ខេត្ត សារមន្ទីរ​បុរាណវិទ្យា ទេព​កោសា​-​ស្នាយ នៅ​ស្រុក​ព្រះនេត្រព្រះ សារមន្ទីរ​ស្រុក​ស្វាយចេក និង និង​តាម​ប្រាសាទ បុរាណ​ដ្ឋា​ន​ដទៃទៀត ដើម្បីអោយ​ពួកគេ បាន​យល់ដឹង ស្រឡាញ់ ផ្សព្វផ្សាយ និង​ចូលរួម​ថែរក្សា​ការពារ និង​លើកកម្ពស់​វប្បធម៌ កេរ​មរតក បេ​តិក​ភ័​ណ្ឌ​ខ្មែរ​៕