ដោយ:ឡុង សំបូរ
ខេត្តក្រចេះ៖ តាមការគ្រោងទុក ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ នឹងនិមន្តទៅដល់ស្រុកស្នួល ខេត្តក្រចេះ ក្នុងដំណើរសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន។
យោងតាមផែនការ នៃដំណើរនិមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែន របស់ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី គឺទៅកាន់ខេត្តចំនួន០៤ មានខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង។
សូមជម្រាបថា ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២០សីហា២០២៤នេះ បានអញ្ជើញចុះពិនិត្យការងារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមវរៈសេនាតូចនគរបាលការពារព្រំដែនគោក៦១៩ និងទីស្នាក់ការច្រកទ្វារព្រំដែនត្រពាំងស្រែ ដើម្បីទទួលដំណើរនិមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែន របស់ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី មកកាន់ខេត្តក្រចេះ ៕