ប្រជាពលរដ្ឋដ៏ច្រើនត្រៀបត្រានៅតាមព្រំដែន ខេត្តក្រចេះ កំពុងរង់ចាំការនិមន្តមកដល់របស់ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី !

0

ដោយ៖ឡុង សំបូរ
ខេត្តក្រចេះ៖ អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីសុខាភិបាល រួមទាំងបងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅតាមបណ្តោយព្រំដែន កំពង់រង់ចាំស្វាគមន៍ការនិមន្តមកដល់របស់ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី នឹងនិមន្តដល់ស្រុកស្នួល ខេត្តក្រចេះ នារសៀលថ្ងៃទី២០សីហានេះ ក្នុងដំណើរសួរសុខទុក្ខ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន នៃខេត្តជាប់ប្រទេសវៀតណាម មួយនេះ។
អង្គុយយ៉ាងត្រៀបត្រា ជាមួយនឹងទឹកបរិសុទ្ធ ក្រមួន ធូបទៀនផ្កា ក្នុងទឹកមុខញញឹមស្រស់ស្រាយ បើទោះបីរងនឹងកំដៅថ្ងៃខ្លះៗយ៉ាងក៏ដោយ ក៏ប្រជាពលរដ្ឋនៅតាមព្រំដែន នៅតែស្វែងរកការចង់ជួប ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ដើម្បីប្រោះព្រំសុំសេចក្តីសុខក្សេមក្សាន្តពីព្រះអង្គ ជ្រកក្រោមម្លប់ នៃសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕