មេបញ្ជាការយោធភូមិភាគទី១ នៃខេត្តស្ទឹងត្រែង ដាក់ចេញបទបញ្ជាដល់គ្រប់អង្គភាព ត្រូវពង្រឹងគោលជំហរស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងចំពោះឧបាយកល សង្គ្រាមចិត្តសាស្ត្រគ្រប់រូបភាព និងចលនាបដិវត្តន៍ពណ៌ ចង់ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់

0

ខេត្តស្ទឹងត្រែង៖ ការដាក់ចេញនូវបទបញ្ជារបស់ មេបញ្ជាការយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារយោធាឆមាសទី១ និងផ្សព្វផ្សាយទិសដៅការងារយោធា ឆមាសទី២ ឆ្នាំ២០២៤ នៅយោធភូមិភាគទី១ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមពី គ្រប់បណ្តាមេបញ្ជាការអង្គភាព ចំណុះយោធភូមិភាគទី១ នៃខេត្តភាគឦសានកម្ពុជា ។

លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានថ្លែង កោតសរសើរចំពោះលទ្ធផលជាស្នាដៃ ដែលកើតចេញពីការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ នាយទាហាន នាយទាហានរង និងពលទាហានរបស់ អង្គភាពយោធភូមិភាគទី១ ក្នុងឆមាសទី១ ឆ្នាំ២០២៤ កន្លងមក។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងផ្តាំផ្ញើ ដល់មេបញ្ជាការគ្រប់អង្គភាពចំណុះយោធភូមិភាគទី១ ទាំងអស់ ត្រូវគ្រប់គ្រងកម្លាំងទ័ពឲ្យបានណែន ត្រៀមទទួលបទបញ្ជាពីថ្នាក់លើ   ,ត្រូវចាត់កម្លាំងប្រចាំការ  ប្រចាំបញ្ជា ២៤ម៉ោង លើ២៤ ម៉ោង ,ត្រូវគ្រប់គ្រងឃ្លាំងអាវុធយុទ្ធភ័ណ្ឌ គ្រឿងបំពាក់ឲ្យបានល្អ ជូតលាង ទុកដាក់ និងទុកដាក់សុវត្តិភាព មិនឱ្យធ្លាក់ចូលដៃអមិត្ត ,ត្រូវពង្រឹងប្រព័ន្ធបញ្ជូនសារ ឲ្យដំណើការប្រកបដោយប្រសិទ្ធិភាព គ្រប់កាលៈទេសៈ ,ត្រូវបំផុស និងជំរុញការបង្កបង្កើនផល  ចិញ្ចឹមសត្វដល់យោធិនគ្រប់រូប  គ្រប់អង្គភាពដោះស្រាយជីវភាពរស់នៅ ហូបចុករបស់កងទ័ពឱ្យបានល្អ គួបផ្សំនឹងការឧបត្ថម្ភរបស់ថ្នាក់លើ ,ត្រូវយកចិត្តទុកដាក់ កសាងជំរំជម្រករស់នៅ និងធ្វើការងារឲ្យបានល្អស្អាត ប្រកបដោយអនាម័យ ,លើកកំពស់ការហ្វឹកហ្វឺនរៀនសូត្រ យុទ្ធវិធី អប់រំនយោបាយចិត្តសាស្ត្រ នៅនឹងកន្លែងតាមផែនការ ប្រចាំសប្តាហ៍ ជាប្រចាំ ដើម្បីលើកំពស់សមត្ថភាពដល់យោធិនគ្រប់រូប។

មេបញ្ជាការយោធភូមិភាគទី១ នៃខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានដាក់បទបញ្ជាដល់គ្រប់បណ្តាអង្គភាពចំណុះទាំងអស់ ត្រូវពង្រឹងគោលជំហរ សតិអារម្មណ៍ស្មោះត្រង់ដាច់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងចំពោះឧបាយកល សង្គ្រាមចិត្តសាស្ត្រគ្រប់រូបភាព ជាពិសេស ប្រឆាំងដាច់ខាត នូវចលនាបដិវត្តន៍ពណ៌ បង្កភាពចលាចល បង្កអស្ថិរភាពសង្គម បំរើឧបាយកលពិសពុលខ្មៅងងឹត របស់ជនក្បត់ជាតិមួយក្តាប់តូច ចង់ផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ៕ ដោយ៖ឡុង សំបូរ