ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យការស្ថាបនាផ្លូវបេតុង ចំនួន៣ខ្សែក្នុងស្រុកព្រៃនប់

0

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២០ខែ សីហា ឆ្នាំ ២០២៤ នេះបាន ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យការស្ថាបនាផ្លូវបេតុង ចំនួន៣ខ្សែ ស្ថិតនៅឃុំ ចំនួន៣ មានឃុំព្រៃនប់ ឃុំអណ្តូងថ្ម និងឃុំសំរុង ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវទាំង៣ខ្សែខាងលើ និងបានផ្តាំផ្ញើដល់ បងប្អូន ត្រូវចូលរួមថែរក្សា ព្រោះផ្លូវបេតុងនេះជាទ្រព្យសម្បត្តិសាធារណៈរបស់បងប្អូនដើម្បីប្រើប្រាស់បានយូរអង្វែង។

បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវទាំង៣ខ្សែក្នុងឃុំទាំង៣ បានអបអរសាទរ សប្បាយ រីករាយ និងថ្លែងអំណរគុណដល់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងក្រុមការងារ ដែលបានសាងសង់ផ្លូវបេតុងជូនដល់មូលដ្ឋានពួកគាត់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន កសិផលកាន់តែមានភាពងាយស្រួលក៏ដូចជាជួយដល់ជីវភាពរបស់ពួកគាត់ធូរធារជាងមុន៕

នាគសមុទ្រ