(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញចុះសួរសុខ និងចែកអំណោយជូនដល់គ្រួសារក្រីក្រចំនួន០៦គ្រួសារនៅឃុំព្រះដំរី នៅរសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤។
ក្នុងឱកាសនេះដែលលោក បានពាំនាំផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ ឯកឧត្តមតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋានគ្រប់ពេលវេលា។
មួយនេះផងដែរលោក បានណែនាំដល់អាជ្ញាធរភូមិ ឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាព ជីវភាពគ្រួសារក្រីក្រដើម្បីជួយគាត់ឲ្យបានទាន់ពេលវេលា ហើយត្រូវចុះជួបជួយផ្ទាល់ដល់តាមគ្រួសារ នៅតាមខ្នងផ្ទះ ហើយចៀសសវាងធ្វើជាមន្ត្រីជើង១០ ហើយមិនព្រមស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងមូលដ្ឋាន។
លើសពីនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្ន និងចេះថែរក្សាសុខភាពបង្ការខ្លួនពីជំងឺឆ្លងផ្សេងៗ ត្រូវសម្រាកនៅក្នុងមុង ហើយបើមានអាការខុសប្រក្រតីសូមអញ្ជើញទៅជួបនៅគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យដែលជិតបំផុតដើម្បីប្រឹក្សានិងព្យាបាល។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ០៦គ្រួសារក្នុងមួយគ្រួសារៗទទួលបាននូវ÷ អង្ករ១បេ មី១កេស ទឹកស៊ីអ៊ីវ០១យួរ និងទឹកត្រីខរ១យួរផងដែរ។ អត្ថបទ វេហាស៍