អភិបាលខេត្តកំពង់ធំ អនុញ្ញាតទទួលជួបសំដែងការគួរសមជាមួយក្រុមការងារចលនាភូមិថ្មី នៃខេត្តឃ្យុងសាងប៊ុកដូ

0

(កំពង់ធំ): នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ  បានអនុញ្ញាតទទួលជួបសំដែងការគួរសមជាមួយក្រុមការងារចលនាភូមិថ្មី នៃខេត្តឃ្យុងសាងប៊ុកដូ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន បានស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ក្រុមការងារ នៃខេត្តឃ្យុងសាងប៊ុកដូ តាមរយៈកិច្ចសហប្រតិបត្តិការចលនាភូមិថ្មី នៃខេត្តឃ្យុងសាងប៊ុកដូ ខេត្តកំពង់ធំដែលបានជួយជំរុញចលនាភូមិថ្មីអោយកាន់តែផុសផុលឡើងក្នុងខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន បន្តទៀតថា បន្ទាប់ពីគម្រោងនេះទទួលបានលទ្ធផល គួរជាទីគាប់ចិត្ត តាមរយៈអភិបាលខេត្តខេត្តឃ្យុងសាងប៊ុកដូ ក៏បានជួយជំរុញចលនាភូមិថ្មីនេះសម្រាប់ក្នុងការអភិវឌ្ឍន៍ខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានផ្ដាំផ្ញើសួរសុខទុក្ខតាមរយៈឯកឧត្តម lee Youngseok ដល់ឯកឧត្តមអភិបាលខេត្តឃ្យុងសាងប៊ុកដូ រដ្ឋបាលខេត្តកំពង់ធំនិងរង់ចាំសហការ និងផ្ដល់ការចូលរួមឲ្យអស់ពីកម្លាំងកាយចិត្តក្នុងការអនុវត្តគម្រោងនេះអោយកាន់តែល្អ សូមឲ្យកិច្ចសហប្រតិបត្តិការកំពង់ធំឃ្យុងសាងប៊ុកដូ ពង្រីកវិសាលភាពនៃការអភិវឌ្ឍន៍គម្រោងនេះអោយកាន់តែល្អប្រសើរ។ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ