ផ្នែករដ្ឋបាលជលផលដំដែកដឹកនាំកម្លាំងសហការចុះបង្រ្កាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ

0

ដោយ អ៊ុក ផ្លុង
សៀមរាប៖ លោក សរ ម៉ាប់ នាយផ្នែករដ្ឋបាល ជលផល ដំដែកនៅថ្ងៃអង្គារ ទី ១០ ខែកញ្ញា ឆ្នាំ ២០២៤នេះ បានដឹកនាំកម្លាំង សង្កាត់រដ្ឋបាលជលផលសូទ្រនិគម សហការជាមួយកម្លាំង មន្ត្រីឧទ្យានុរក្ស និង បរិស្ថានស្នាក់ការ កំពង់ឃ្លាំង រួមជាមួយប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ឃ្លាំង ដោយមធ្យោបាយកាណូតចំនួន៣គ្រឿង កម្លាំងសរុបចំនួន១១នាក់់ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ ក្នុងរដូវបិទនេសាទនៅចំណុច ខ្នង ថ្នល់ ក្នុងដែនសហគមន៍ កំពង់ឃ្លាំង ស្រុក សូទ្រនិគម ខេត្តសៀមរាប។ កិច្ចប្រព្រឹត្តការ បំផ្លាញ ឧបករណ៍ នេសាទ ខុសច្បាប់នៅនឹងកន្លែងចំនួន២ករណី÷១/នេសាទដោយប្រើឧបករណ៍ លប លូ ដែលមានក្រលាតូចជាង៣ សង់ទីម៉ែត្រ- កាប់បំផ្លាញ លបលូ នៅនឹងកន្លែងចំនួន០៦គ្រឿង
បំផ្លាញរបាំងអួនប្រវែង៥០០ ម៉ែត្រ- កាប់ចម្រឹងចោលចំនួន២០០ ដើម ២ ឧបករណ៍ស្បៃមុង បំផ្លាញក្បាលលូ ស្បៃមុង ចំនួន០៩ គ្រឿង- របាំងសាច់ស្បៃមុងប្រវែង៨០០ ម៉ែត្រ- កាប់ចម្រឹងចោលចំនួន ៤០០ ដើម លែងត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញចំនួន១០០ គីឡូក្រាម។
លោក សុខ សុង នាយសង្កាត់ រដ្ឋបាលជលផល កំពង់ឃ្លាំង បានប្រាប់អ្នកសារព័ត៌មានថាលោកនៅតែបន្តសហការជាមួយអង្គភាពឬស្ថាប័នពាក់ព័ន្ធដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទក្នុងគោលបំណងការពារធនធានជីវៈចម្រុះហើយក៏សំណូមពរ ដល់ប្រជានេសាទមេត្តាបញ្ឈប់ការនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ជាពិសេសក្នុងរដូវបិទនេសាទព្រោះត្រីនៅតូចៗ ណាស់វាមានហានិភ័យខ្ពស់ក្នុងការផុតពូជ៕