បន្ទាយមានជ័យ៖ ឯកឧត្តមភួង សោភា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានសម្របសម្រួលគម្រោង SAAMBATលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី និងពលរដ្ឋដែលជាអ្នកទទួលផល របស់គម្រោងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) កំពុងអនុវត្តនៅខេត្តបន្ទាយមានជ័យ ។
លោក ជាយុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យប្រាប់ថា៖ គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ប៉ូលសេដ្ឋកិច្ចទី១ ស្ថាបនាផ្លូវបេតុង និងកៅស៊ូ២ជាន់ ចំនួន២ខ្សែ ប្រវែងសរុប១០.១០គម និងកន្លែងប្រមូលទិញ១កន្លែង ក្នុងនោះ
១/ផ្លូវត្រាង ប្រវែង៣.៨២គម ចាប់ពីផ្លូវជាតិលេខ៥ ចំណុចភូមិគោកព្នៅ ឃុំបន្ទាយនាង ទៅដល់ពោធិ២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ត្តុវស្ថាបនាបេតុងប្រវែង២.៥៤គម និងកៅស៊ូ២ជាន់ប្រវែង១.២៨គម និងកន្លែងប្រមូលទិញ១ នៅមុខវត្តត្រាង។
២/ផ្លូវឈូក-សូត្រមន្ត ស្ថាបនាជាកៅស៊ូ២ជាន់ ប្រវែង ៦.២៨គម តភ្ជាប់ផ្លូវ៥៦ ចំណុចភូមិឈូក សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ទៅដល់ភូមិសូត្រមន្ត ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។
ប៉ូលទី២ នឹងអនុវត្តនៅឆ្នាំ២០២៥ ស្ថាបនាផ្លូវកៅស៊ូ២ជាន់ចំនួន៥ខ្សែ ប្រវែង៣៨.៣គម និងកន្លែងប្រមូលទិញ១ (នៅស្រុកព្រះនេត្រព្រះ ថ្មពួក និងស្រុកស្វាយចេក)។
ឯកឧត្តមភួង សោភា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានសម្របសម្រួលគម្រោង SAAMBATនិងលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ថ្លែងអំណរគុណដល់ម្ចាស់ជំនួយ រួមមានក្រសួងអភិវឌ្ឍន៍ជនបទ (MRD) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(MEF)នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍រួមមាន IFAD EIB និង EU។
ឯកឧត្តម ភួង សោភា សំណូមពរដល់ពលរដ្ឋអ្នកទទួលផល ក្រោយទទួលបានផ្លូវកៅស៊ូនិងកន្លែងប្រមូលទិញស្រូវរួចហើយ សូមជួយថែរក្សាដើម្បីប្រើប្រាស់យូរអង្វែង និងរួមគ្នាគោរពច្បាប់ចរាចរណ៍ផងដែរ៕ដោយ៖ឃិន គន្ធា