(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សហការជាមួយមន្ទីរឣប់រំយុវជន និងកីឡាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសណ្តាន់ បានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាសរុប៦៥នាក់ ស្រីចំនួន៤៩នាក់ ក្រោមអធិបតីភាពលោក តាន់ ប៊ុនហុង សមាជិកគណ:កម្មាធិការសាខា លោកស្រី ឡាក់ សៅចាន់ អនុប្រធានគណៈកម្មាធិការអនុសាខា សមាជិក សមាជិកាគណ:កម្មាធិការអនុសាខា លោកនាយក នាយករង ទីប្រឹក្សាយុវជន លោកគ្រូឣ្នកគ្រូ យុវជនកាកបាទក្រហមកម្ពុជាសរុបរួមប្រមាណ១០០នាក់ ស្រី៧៩នាក់ ស្ថិតនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ស្ថិតក្នុងឱកាសនេះដែរលោក តាន់ ប៊ុនហុង បានថ្លែងការកោតសរសេីរចំពោះក្រុមយុវជនទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមជាមួយកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានោះដែរលោក តាន់ ប៊ុនហុងបានធ្វើការផ្តាំផ្ញើដល់ប្អូនៗជាយុវជន កក្រកត្រូវខិតខំ៖ រៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ។ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ ចូលរួមគោរពច្បាប់ចរាចរណ៍លើកគោកឱ្យខ្ចាប់ខ្ជួន។ ចូលរួមថែរក្សាអនាម័យ និងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ។ ចៀសវាងការប្រើប្រាស់អំពើហិង្សា។ ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ។ ចូលរួមអនាម័យ ថែរក្សាសុខភាព និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ។ អត្ថបទ វេហាស៍