ផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលអន្លង់សំណរតាមប្រម៉ាញ់ ឧបករណ៍នេសាទខុសច្បាប់ប្រភេទឆ្នុកផ្សំអំពូលភ្លើងពណ៌ រហូតក្នុងខែកញ្ញា ឆ្នាំ ២០២៤

0

ដោយ អ៊ុក ផ្លុង

សៀមរាប÷ នាយរងផ្នែករដ្ឋបាលជលផលដំដែក លោក សរម៉ាប់ នៅយប់ថ្ងៃ ទី១៩ និងយប់ទី២០ ខែកញ្ញា ឆ្នាំ ២០២៤ បានបន្តដឹកនាំសង្កាត់រដ្ឋបាលជលផល អន្លង់ សំណរ និងសហគមន៍នេសាទ មាត់ខ្លា កម្លាំងសរុប០៨ នាក់ ដោយមធ្យោបាយ កាណូតចំនួន ០២ គ្រឿងបន្ត បង្ក្រាប បទល្មើសនេសាទឧបករណ៍ខុសច្បាប់ខាងលើនេះ នៅចំណុច ដីក្រហម, កោះក្អែក ស្ថិតក្នុងដែនសហគមន៍នេសាទ កំពង់ឃ្លាំង ស្រុក សូទ្រនិគម និង ចំណុច ខ្វែង សារ៉ាយ, វាល ហា ស្ថិតក្នុងដែន សហគមន៍នេសាទ មាត់ ខ្លា ឃុំ អន្លង់ សំណរ ស្រុក ជីក្រែង ខេត្ត សៀមរាប។ លទ្ធផលការបង្ក្រាបរយៈពេល២ យប់នេះ÷ ដកហូតបានសាច់ ឆ្នុក ទំហំ ១៥ ម៉ែ× ១៥ ម៉ែត្រ, ជម្រៅ ០៤ ម៉ែត្រ,ក្រឡា០,៨ សង់ទីម៉ែត្រ ចំនួន ៣ គ្រឿង, កាប់បង្គោលចោល ចំនួន ១១ កន្លែងស្មើ៤៤ ដើម,ដកហូតអំពូល ភ្លើង ពណ៌ ចំនួន ៤ គ្រឿង , ដកហូត អាគុយ ៥០ អំពែរចំនួន ៣ គ្រឿង។ នាយសង្កាត់រដ្ឋបាលជលផល អន្លង់ សំណរ លោក អ៊ុយ សុវណ្ណនី ថា ការចុះទប់ស្កាត់ ឧបករណ៍នេសាទខាងលើនេះមានផលពិបាកណាស់ដោយសារឧបករណ៍នេះប្រើប្រាស់តែពេលយប់ ប្រឈមនឹង គ្រោះថ្នាក់ខ្លាំងណាស់ ជូនកាលមានព្យុះភ្លៀង ផ្គរខ្យល់ ព្រមទាំង ទាក់ខ្សែឆ្នុក ប៉ុន្តែក្នុងនាមលោកជាមន្ត្រីជលផលមានតួនាទីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសនេសាទ ត្រូវតែអនុវត្តតាមច្បាប់ ដើម្បី ថែរក្សាលំនឹងអេកូឡូស៊ីមច្ឆាជាតិជាពិសេសគឺ ឆ្នុកនេះវាមានឥទ្ធិពលស្រូបយកមច្ឆាជាតិចម្រុះតាមរយះភ្លើងពណ៌ ៕